ប្រសិនបើ ភីថា មិនជាប់ឆ្នោតនាយករដ្ឋមន្ត្រី តើបុគ្គលណាមានភាគរយជំនួសច្រើនជាងគេ?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី17 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:10 នាទី ល្ងាច

ដោយ សូរ្យសែង៖

នីដា ផូល (Nida Poll) បានបង្ហាញពីលទ្ធផលនៃការស្ទង់មតិលើការ «ជ្រើសរើសនាយករដ្ឋមន្ត្រីឆ្នាំ ២០២៣» ដោយបានសួរយោបល់ប្រជាពលរដ្ឋ ប្រសិនបើលោក ភីថា លីមចារើនរ៉ាត់ មិនទទួលបានសំឡេងគ្រប់គ្រាន់ជាលើកទី ២ តើ​អ្នក​ណានឹង​មាន​ឱកាស​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ?

មជ្ឈមណ្ឌលស្ទង់មតិ «នីដា ផូល» វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិសាធារណៈស្តីពី «ការបោះឆ្នោតនាយករដ្ឋមន្ត្រីឆ្នាំ 2023» ដែលធ្វើឡើងនៅចន្លោះថ្ងៃទី 11-12 ខែកក្កដា ឆ្នាំ 2023 ពីប្រជាពលរដ្ឋដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ធ្វើឡើងនៅគ្រប់តំបន់ ដូចខាងក្រោម ៖

១. ការស្ទង់មតិរបស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ជុំ​ទី​១ បើ​ ភីថា មិន​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់ ដើម្បីកាន់តំណែងជានាយករដ្ឋមន្ត្រី

  • លំដាប់ទី១ ៖ 43,21% បង្ហាញថា គួរស្នើឈ្មោះលោក ភីតា លីមចារើនរ៉ាត់ ដើម្បីឲ្យសភាបោះឆ្នោតទាល់តែជាប់
  • លំដាប់ទី២ ៖ 20,69% បង្ហាញថា គួរស្នើឈ្មោះលោក ភីតា លីមចារើនរ៉ាត់ ដើម្បីឲ្យរដ្ឋសភាអនុម័ត 1-2 ជុំប៉ុណ្ណោះ ។
  • លំដាប់ទី៣ ៖ 12,98% បង្ហាញថា គណបក្សកាវក្លៃគួរលុបចោលគោលនយោបាយមួយចំនួនដែលសមាជិកព្រឹទ្ធសភាមិនយល់ព្រម ដើម្បីបានទទួលសំលេងច្រើនឡើងវិញ ។
  • លំដាប់ទី៤ ៖ 7,94% បង្ហាញថា គណបក្សកាវក្លៃគួរបើកឱកាសឲ្យគណបក្សភឿថៃ ដឹកនាំរដ្ឋាភិបាលចម្រុះ ៨ បក្សជំនួស
  • លំដាប់ទី៥ ៖ 4,88% បង្ហាញថា គណបក្សកាវក្លៃគួរចរចា និងបបួលគណបក្សរដ្ឋាភិបាលបច្ចុប្បន្នមកចូលរួមជាមួយ ដើម្បីឲ្យបានពិន្ទុកើនឡើង ។
  • លំដាប់​ទី៦ ៖ 2.67% បាននិយាយថា គួរមានការតវ៉ាដើម្បីដាក់សម្ពាធលើសមាជិកព្រឹទ្ធសភាដើម្បីជ្រើសរើស ភីថា នៅក្នុងការបោះឆ្នោតបន្ទាប់ ។
  • លំដាប់​ទី៧ ៖ 2,52% ​និយាយថា គណបក្ស​ភឿ​ថៃ​គួរតែ​សុំ​ធ្វើជា​អ្នកដឹកនាំ​ បង្កើតរដ្ឋាភិបាល ៨បក្សបន្ទាន់ជំនួសវិញ
  • លំដាប់​ទី៨ ៖ 2,29% ​និយាយថា គណបក្សកាវក្លៃ គួរប្រកាសទៅជាគណបក្សប្រឆាំងជាបន្ទាន់
  • លំដាប់​ទី៩ ៖ 2,06% ​និយាយថា គណបក្សភឿថៃគួរត្រឡប់មកចាត់តាំងរដ្ឋាភិបាលជាបន្ទាន់
  • លំដាប់​ទី១០ ៖ 0,76% ​និយាយថា មិនដឹង / មិនតប / មិនចាប់អាម្មណ៍

២. បុគ្គល​ដែល​មាន​ឱកាស​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី បើ ភីថា មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សភា

  • លំដាប់ទី១ ៖ 38,55% បង្ហាញថា លោកស្រី ផេតថងថាន ឈិនវ៉ាត់ មកពីគណបក្សភឿថៃ
  • លំដាប់ទី២ ៖ 35,04% បង្ហាញថា លោក សេដ្ឋា ទ្វីសិន មកពីគណបក្សភឿថៃ
  • លំដាប់ទី៣ ៖ 6,79% បង្ហាញថា ឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ច័ន្ទអូឆា
  • លំដាប់ទី៤ ៖ 5,65% បង្ហាញថា មិនដឹង / មិនឆ្លើយ / មិនចាប់អារម្មណ៍
  • លំដាប់ទី៥ ៖ 5,42% បង្ហាញថា ឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្ស ផាឡាំងប្រាឆារ៉ាត់
  • លំដាប់ទី៦ ៖ 4,27% បង្ហាញថា លោក ឧធិន ឆានវីរៈគុល គណបក្សភូមិចៃថៃ
  • លំដាប់ទី៧ ៖ 1,45% បង្ហាញថា លោក ជុរិន្ទ ឡាក់វិសិទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យ
  • លំដាប់ទី៨ ៖ 1,08% បង្ហាញថា លោក ភីរ៉ាផាន់ សាររ៉ាត់វិផាក ប្រធានគណបក្ស រួមថៃសាងឆាត

 

ប្រភព springnews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម