ហេតុអ្វី 4 ប្រទេសនៅអឺរ៉ុប ជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលយូរជាងគេ?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី29 ខែកក្កដា ឆ្នាំ2023 ម៉ោង 2:36 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅអឺរ៉ុប មានពេលខ្លះដែលគណបក្សលេខ១ ឈ្នះការបោះឆ្នោត ប៉ុន្តែត្រូវប្រឈមមុខនឹងការជាប់គាំងផ្នែកនយោបាយ ក្នុងការបង្កើតរដ្ឋាភិបាលយឺតជាងធម្មតា។ នេះ​មក​ពី​គណបក្ស​លេខ​១​មិន​អាច​ប្រមូល​សំឡេង​ឆ្នោត​បាន​លើស​ពាក់​កណ្តាល​នៃ​សមាជិក​សភា ។ សូមក្រឡេកមើលភាពជាប់គាំងនយោបាយរបស់ប្រទេសអឺរ៉ុបចំនួន 4 ក្នុងរយៈពេល 10 ឆ្នាំកន្លងមក ។

១. អេស្ប៉ាញ ៖ បោះឆ្នោតឆ្នាំ ២០២៣ បង្កើតរដ្ឋាភិបាលមិនបាន

អេស្ប៉ាញក៏ជាប្រទេសមួយប្រឈមនឹងការបង្កើតរដ្ឋាភិបាលមិនបាន ដោយសារគណបក្សនយោបាយពីរមិនទទួលបានសំឡេងភាគច្រើននៃសមាជិកសភា ។ គណបក្សកម្រិតមូលដ្ឋាន Basque និង Catalonia ដែលជាអ្នកផ្លាស់ប្តូរហ្គេម ក្នុងការចូលរួមក្នុងរដ្ឋាភិបាល គឺពិបាកដោយសារគោលនយោបាយផ្តាច់ខ្លួនដើម្បីគ្រប់គ្រងខ្លួនឯង ។

  • គណបក្សប្រជាជន (People’s Party: PP) ដែលជាគណបក្សអភិរក្សនិយមកណ្តាល ទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភាគឺ 136 សម្លេង ប៉ុន្តែនៅតែខ្វះសម្លេងបញ្ចូលមិនលើសពីពាក់កណ្តាលនៃ 350 សម្លេងនៃសភាជាន់ទាបទាំងមូល ទើបធ្វើឲ្យការបង្កើតរដ្ឋាភិបាលថ្មីជាប់គាំង ។
  • សម្ព័ន្ធស្តាំនិយមឥឡូវនេះមានសំឡេងច្រើនជាងគេ នៅពេលដែលគណបក្ស PP និងគណបក្ស VOX ស្តាំនិយមជ្រុល បញ្ចូលគ្នាបានសម្លេង 169 វានៅតែខ្វះ ៧ សម្លេងទៀត ។
  • កត្តាសំខាន់ក្នុងការបង្រួបបង្រួមការបោះឆ្នោតរបស់រដ្ឋាភិបាលគឺ «គណបក្សកម្រិតមូលដ្ឋាន» ដែលទាមទារឯករាជ្យ ដូចជាគណបក្សមកពី Basque និង Catalonia ជាដើម។ គណបក្សទាំងនេះ មិនរួមជាមួយគណបក្ស Vox ទេ ដែលជាគណបក្សស្តាំនិយមជ្រុលដែលសង្កត់ធ្ងន់លើមនោគមវិជ្ជាជាតិនិយម ។
  • ចំណែកគណបក្សលំដាប់ទី ២ គឺគណបក្សសង្គមនិយមពលករ (Socialist Labor Party (POSOE)) ជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​ ​ទទួល​បាន​អាសនៈ​ចំនួន ​១១២ សម្លេង ប្រសិនបើរួម​ជាមួយ​គណបក្ស Sumar ដែល​ជា​គណបក្ស​ឆ្វេង​និយម​ដែល​ទទួល​បាន ៣១ អាសនៈ បានត្រឹម​ចំនួន ១៤៣ សម្លេង ។
  • ជំហររបស់គណបក្សឆ្វេងនិយម (ប្រឆាំង) ចំពោះគណបក្សមូលដ្ឋាន វាហាក់ដូចជាមានលទ្ធភាពនៃការសម្របសម្រួលសម្លេងទាំងមូលបាន បានច្រើនជាងគណបក្សស្តាំនិយម ។

២. ប្រទេសស៊ុយអ៊ែដ ឬ Sweden ៖ បោះឆ្នោតឆ្នាំ ២០១៨ ប្រើពេល ១៣៤ ថ្ងៃ

  • នៅឆ្នាំ 2018 លទ្ធផលនៃការបោះឆ្នោតប្រទេសស៊ុយអែត ទាំងគណបក្សនយោបាយពីរគឺឆ្វេងកណ្តាល និងស្តាំកណ្តាល មានសម្លេងមិនឆ្ងាយពីគ្នា ។ គណបក្សនីមួយៗមិនអាចរួមបញ្ចូលសម្លេងភាគច្រើនបានទេ នេះបណ្តាល​ឱ្យ​សភា​ស៊ុយអែត​ប្រឈម​នឹង​ភាព​ជាប់គាំង​នយោបាយ​រយៈពេល​បួន​ខែ ។
  • គណបក្សសង្គមប្រជាធិបតេយ្យ ដឹកនាំដោយនាយករដ្ឋមន្ត្រី ស្តេហ្វេន ឡូហ្វេវេន (Stefan Lofven) ដែលជាគណបក្សឆ្វេងកណ្តាល បានឈរនៅលេខរៀងទីមួយ នៅពេលរួមបញ្ចូលសម្លេងជាមួយគណបក្សឆ្វេងនិយមតូច ទទួលបាន 40.6% ខណៈពេលដែលគណបក្សជាប់ចំណាត់ថ្នាក់លេខ 2 រួមមាន 40.2% នៃសម្លេងពីគណបក្សស្តាំនិយម ដែលនៅតែមិនបានសម្លេងភាគច្រើន ។
  • កត្តាសំខាន់ក្នុងការបង្កើតរដ្ឋាភិបាល គឺគណបក្សលំដាប់ទីបី គឺគណបក្សប្រជាធិបតេយ្យស៊ុយអែត ដែលជាគណបក្សស្តាំនិយមជ្រុល វា​មាន​ឫសគល់​ក្នុង​ចលនា​នីអូ​ណាស៊ី និងមានជំហរប្រឆាំងនឹងជនអន្តោប្រវេសន៍ ដែល​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​ស្តាំ​ជ្រុល​ទទួល​បាន​ការ​គាំទ្រ​កើនច្រើន​ ដោយសារវិបត្តិសេដ្ឋកិច្ច និងនិន្នាការប្រឆាំងជនអន្តោប្រវេសន៍នៅប្រទេសស៊ុយអែត ។
  • ទោះយ៉ាងណាក៏ដោយ ទាំងក្រុមឆ្វេងកណ្តាល និងក្រុមស្តាំកណ្តាល បាន​ច្រានចោល​កិច្ចព្រមព្រៀង​ជាមួយ​​គណបក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត​ស្តាំ​និយម​ដើម្បី​ចូលរួម​ក្នុង​រដ្ឋាភិបាល ដោយសារតែកិច្ចព្រមព្រៀងឆ្លងការចំណាយនយោបាយខ្ពស់ពេក ។
  • បន្ទាប់ពីការចរចាអស់រយៈពេលជាង 134 ថ្ងៃ សភាបានអនុម័តអនុញ្ញាតឱ្យគណបក្សសង្គមប្រជាធិបតេយ្យធ្វើ រដ្ឋាភិបាលសម្លេងភាគតិច ដើម្បី​បំបាត់​បញ្ហា​បោះឆ្នោត​ដែលសរុបសម្លេងមិនបាន ។

៣. ហុល្លង់ ៖ បោះឆ្នោតឆ្នាំ ២០១៧ ប្រើពេល ២២៥ ថ្ងៃ

  • នៅឆ្នាំ ២០១៧ គណបក្សប្រជាជន និងប្រជាធិបតេយ្យ (VVD) ដឹកនាំដោយលោក ម៉ាក រុត (Mark Rutte) ជាមេដឹកនាំ និងជានាយករដ្ឋមន្ត្រី ទទួលបានសម្លេងគាំទ្រច្រើនជាងគេសម្រាប់ ៣៣ អាសនៈ ប៉ុន្តែមិនអាចរួមបញ្ចូលសម្លេងលើសពីពាក់កណ្តាលនៃអាសនៈទាំង ១៥០ បាន ។
  • គណបក្សសេរីភាព (Freedom PVV) ដែលជាគណបក្សស្តាំនិយម ដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក៏មិនអាចបង្រួបបង្រួមសន្លឹកឆ្នោតបានដែរ ។
  • ការចរចាដើម្បីបង្កើតរដ្ឋាភិបាលស៊ីពេលជាច្រើនខែ ដោយសារគណបក្សខ្លះមានមតិខុសគ្នា ។ ទីបំផុត រ៉ូត តេសា អាចបង្កើតគណបក្សចម្រុះចំនួន ៤ គណបក្ស ហើយក្លាយជានាយករដ្ឋមន្ត្រី តែត្រូវចំណាយពេល 225 ថ្ងៃ ដែលជារយៈពេលបំបែកកំណត់ត្រាមួយនៅក្នុងប្រវត្តិសាស្ត្រហុល្លង់ទំនើប។

៤. ប្រទេសអាល្លឺម៉ង់ ៖ បោះឆ្នោតឆ្នាំ ២០១៧ ប្រើពេល ១៣៦ ថ្ងៃ

  • គណបក្សប្រជាធិបតេយ្យគ្រិស្ទៀន (CDU) ដែលមានលោកស្រី អង់ហ្គេឡា ម៊ែឃើល ជាប្រធានគណបក្ស និងជាអធិការបតីប្រទេសអាល្លឺម៉ង់ បានឈ្នះការបោះឆ្នោតសហព័ន្ធរដ្ឋ ប៉ុន្តែមិនអាចរួមសម្លេងភាគច្រើន​ក្នុងសភាបាន ទើបសម្រេចបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាធិបតេយ្យ​សង្គមអាល្លឺម៉ង់ (SPD) ជាគណបក្សឆ្វេងនិយមកណ្តាល លំដាប់ទី ២ ។
  • ការចរចាដើម្បីបង្កើតរដ្ឋាភិបាលបានចំណាយពេល 136 ថ្ងៃ ដោយសារភាគីផ្សេងៗ មិនអាចយល់ព្រមលើគោលនយោបាយថាមពល និងអន្តោប្រវេសន៍ ។
  • សម្រាប់គណបក្សមាគ៌ាថ្មីអាល្លឺម៉ង់ (AfD) ដែលជាគណបក្សស្តាំនិយមជ្រុល ដែលទោះបីជាប្រជាប្រិយភាពរបស់ខ្លួនកើនឡើងដល់ចំណាត់ថ្នាក់លេខ 3 និងបានចូលសភា Bundestag ជាលើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍ (៦០ឆ្នាំ) ទោះជាយ៉ាងណាក៏ដោយ AfD មិនស្ថិតនៅក្នុងសមីកាសម្រាប់ការចរចាររបស់រដ្ឋាភិបាលទេ . ប៉ុន្តែទោះយ៉ាងណា មនោគមវិជ្ជាស្តាំជ្រុលត្រូវបានគេមើលឃើញថាជាគ្រោះថ្នាក់ដល់សង្គមអាល្លឺម៉ង់ ។

បកប្រែពី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម