ចូលរួមសោកស្តាយ! សោកនាដកម្មភ្លើងឆេះព្រៃដ៏សាហាវ ក្នុងប្រវត្តិសាស្ត្រសហដ្ឋអាមេរិក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងបំផ្លាញទផ្ទះជិត ៣០០

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី11 ខែសីហា ឆ្នាំ2023 ម៉ោង 7:39 នាទី ល្ងាច

ដោយ សូរ្យសែង៖

ភ្លើង​ឆេះ​ព្រៃ​គឺ​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ផ្ទុះឡើងដែលមិននឹកស្មានដល់នៅលើកោះ ម៉ៅវី បានរាលដាលដល់ថ្ងៃពុធ ទី ៩ សីហា ទៅកាន់តំបន់ ឡាហៃណា ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ។ អគ្គីភ័យបានបំផ្លាញអគារប្រវត្តិសាស្ត្រជាច្រើន និងរថយន្តដែលចតនៅតាមដងផ្លូវ ដោយបន្សល់ទុកនូវសោកនាដកម្មខ្លោចផ្សា ។

តាមព័ត៌មាន ភ្លើងឆេះ យ៉ាងហោចណាស់មនុស្ស ៣៦ នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ និង យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​ ២៧១​ខ្នង​ត្រូវ​បាន​បំផ្លាញខ្លោច ហើយមនុស្សរាប់សិបនាក់បានរងរបួស ។

នេះ​បើ​តាម​មន្ត្រី​ដឹក​ជញ្ជូន​នៅ​ហាវ៉ៃនិយាយថា អាជ្ញាធរ​បាន​ចេញ​ការ​ព្រមាន​ដល់​អ្នក​ទេសចរ​ ​ដើម្បី​បញ្ចៀសទៅកាន់កោះម៉ៅវី ។ អ្នកទេសចរប្រមាណ 11,000 នាក់ត្រូវបានជម្លៀសរចេញពីកោះនេះចាប់តាំងពីថ្ងៃពុធ ទី ៩ សីហា ខណៈពេលដែលមជ្ឈមណ្ឌលសន្និបាត Hawaii នៅលើកោះអូអាហ៊ូ កំពុងត្រូវបានរៀបចំជាជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន។

ភ្លើងឆេះព្រៃនៅលើ Maui កាន់តែធ្ងន់ធ្ងរដោយសារខ្យល់បក់ខ្លាំងពីព្យុះ Hurricane Dora មុន​ពេល​ខ្យល់​បាន​ចុះ​ខ្សោយ​បន្តិច អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ជើង​ហោះ​ហើរ​មួយ​ចំនួន​បន្ត​ដំណើរ​ការ​វិញ​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​ស្ថានការណ៍​មិន​បាន​ស្ងប់​ទេ។

រូបភាពពីលើអាកាសបានបង្ហាញពីផ្ទះ និងហាងជាច្រើននៅក្នុងទីក្រុង Lahaina ឆេះដល់ដី។ រួម​ទាំង​គំនរ​ផេះ​ដ៏​ខ្ពស់​នៅ​តាម​តំបន់​មាត់​ទឹក។ និងកប៉ាល់ដែលឆេះនៅកំពង់ផែ ខណៈពេលដែលនៅតែមានផ្សែងហុយចេញពីដើមឈើដែលឆេះ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម