បែងចែកកូតារដ្ឋមន្ត្រីខាងគណបក្សភឿថៃ៖ កូនពៅលោក ថាក់ស៊ីន ជារដ្ឋមន្ត្រីក្រសួងការបរទេស

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី12 ខែសីហា ឆ្នាំ2023 ម៉ោង 7:23 នាទី ល្ងាច

ដោយ សូរ្យសែង៖

អ្នកយកព័ត៌មានក្នុងស្រុក បានបង្ហាញកូតារដ្ឋមន្ត្រីរបស់គណបក្សភឿថៃ កាលពីថ្ងៃទី ៤ សីហា ឲ្យដឹងថា ប្រសិនបើការបង្កើតរដ្ឋាភិបាលចម្រុះទទួលបានជោគជ័យ បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​​ជាមួយ​គណបក្សកាវក្លៃ គណបក្សភឿថៃ ក្រៅពីបានទទួលតំណែងជានាយករដ្ឋមន្ត្រី នៅកាន់តំណែងរដ្ឋមន្ត្រីខ្លឹមៗចំនួន ៥ ផ្សេងទៀត ដូចខាងក្រោម៖

- នាយករដ្ឋមន្ត្រីទី ៣០ លោក សេដ្ឋា ធ្វីស៊ិន មកពីគណបក្សភឿថៃ

- រដ្ឋមន្ត្រីមហាផ្ទៃ គឺលោក ឈុនណាន ស្រ៊ីកែវ ប្រធានគណបក្សភឿថៃ

- រដ្ឋមន្ត្រីការបរទេស គឺកូនពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេតថងថាន ឈិនវ៉ាត់ ហៅ អ៊ុងអ៊ីង ប្រធានគ្រួសារភឿថៃ

- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជាមនុស្សខាងក្រៅ ដោយមានឈ្មោះ «អ» (មិនបញ្ចេញឈ្មោះ)

- រដ្ឋមន្ត្រីក្រសួងគមនាមគមន៍ គឺលោក ប្រាស៊ើត ច័ន្ទថាវង្សថង  អគ្គលេខាធិការគណបក្សភឿថៃ

- រដ្ឋមន្ត្រីក្រសួងថាមពល លោក ជុនផាន់ អាម៉រវិវ៉ាត់ អនុប្រធានគណបក្សភឿថៃ

របាយការណ៍ពន្លេចឲ្យដឹងទៀតថា ក្នុងចំណោមក្រសួងដែលគណបក្សភឿថៃយក​ទៅចរចាជាមួយ​គណបក្សចម្រុះ មាន៖ ក្រសួងពាណិជ្ជកម្ម - ក្រសួងឧស្សាហកម្ម - ក្រសួងការពារជាតិ - ក្រសួងសុខាភិបាល - ក្រសួងកិសកម្ម និងសហករណ៍ - ក្រសួងយុត្តិធម៌ - ក្រសួង DES - ក្រសួងអប់រំ ក្រសួងទេសចរណ៍ និងកីឡា - ក្រសួងវប្បធម៌ - ក្រសួងការងារ - ក្រសួងអភិវឌ្ឍន៍សង្គម - ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ - ក្រសួងធនធានធម្មជាតិ និបរិស្ថាន - រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ។

យ៉ាង​ណា​ក៏ដោយ កូតា​រដ្ឋមន្ត្រី​អាស្រ័យ​លើ​ចំនួន​សមាជិក​សភា​ដែល​ចូលរួម​ក្នុង​រដ្ឋាភិបាល និងការចរចារវាងគណបក្ស ភឿថៃ ដែលមានសមាជិកសភា ១៤១រូប និងគណបក្សចម្រុះដែលចូលរួមរដ្ឋាភិបាល ៕

នាយករដ្ឋមន្ត្រីទី ៣០ លោក សេដ្ឋា ធ្វីស៊ិន មកពីគណបក្សភឿថៃ

កូនពៅលោក ថាក់ស៊ីន លោកស្រី ផេតថងថាន ឈិនវ៉ាត់ ហៅ អ៊ុងអ៊ីង រដ្ឋមន្ត្រីក្រសួងការបរទេស

រដ្ឋមន្ត្រីក្រសួងគមនាមគមន៍ គឺលោក ប្រាស៊ើត ច័ន្ទថាវង្សថង  អគ្គលេខាធិការគណបក្សភឿថៃ

រដ្ឋមន្ត្ក្រីក្រសួងមហាផ្ទៃ គឺលោក ឈុនណាន ស្រ៊ីកែវ ប្រធានគណបក្សភឿថៃ

ប្រភព nationtv


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម