ពី prachachat
ដោយ សូរ្យសែង៖
ក្រឡេកមើលសេដ្ឋកិច្ចចិន ! ការនាំចេញរថយន្ត ៦ ខែដំបូង លេខ ១ លើពិភពលោក វ៉ាជែងជប៉ុន
បកប្រែពី prachachat
ដោយ Bong Rith:
រថយន្តចិនបន្តវ៉ាជែងរថយន្តជប៉ុន ក្លាយជាអ្នកនាំចេញលេខ 1 របស់ពិភពលោកក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ នេះជាលើកទីមួយហើយដែលការនាំចេញរថយន្តពាក់កណ្តាលឆ្នាំរបស់ចិនបានលើសជប៉ុន ជាលទ្ធផល រថយន្តអគ្គិសនីរបស់ប្រទេសចិនបានលក់កាន់តែច្រើនជុំវិញពិភពលោក ។
រង់ចាំមើល តើគោលដៅរបស់ចិន អាចផ្ដួលរំលំការនាំចេញសរុបរបស់ពិភពលោកនៅចុងឆ្នាំនេះឬទេ?
កាសែត Nikkei Asia រាយការណ៍កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ ថា ប្រទេសចិនបានក្លាយជាប្រទេសនាំចេញរថយន្តឈានមុខគេរបស់ពិភពលោកក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ ដោយមានការនាំចេញរថយន្តច្រើនជាងប្រទេសជប៉ុន ។ ការនាំចេញប្រចាំត្រីមាសរបស់ចិនបានលើសជប៉ុន ជាលទ្ធផលនៃការលក់រថយន្តអគ្គិសនី (EV) ដ៏មានសន្ទុះ និងចំណេញនៅទីផ្សារអឺរ៉ុប និងរុស្ស៊ី ។
យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ២,១៤ លានគ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៧៦% ធៀបនឹងឆ្នាំមុន (នេះជាការអះអាងពីសមាគមផលិតរថយន្តប្រទេសចិន(China Association of Automobile Manufacturers : CAAM) ។ ចំណែកទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) តាមពីក្រោយចិន គឺ ២,០២ លានគ្រឿង កើនឡើង ១៧% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ការនាំចេញរថយន្តថាមពលថ្មីរបស់ចិន នោះរួមមានរថយន្តអគ្គិសនី (EVs) រថយន្តអគ្គិសនីហាយប៊្រីដ (PHEV) និងរថយន្តអគ្គិសនីប្រើប្រេងឥន្ធនៈ (FCEVs) កើនឡើងជាងទ្វេដងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលស្មើនឹង ២៥% ពីការនាំចេញរថយន្តសរុបរបស់ក្រុមហ៊ុន Tesla ប្រេនដ៍រថយន្តរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន គឺជាមជ្ឈមណ្ឌលនាំចេញសម្រាប់ទីផ្សារអាស៊ី ។ យានជំនិះជាង ១៨០.០០០ គ្រឿងត្រូវបាននាំចេញ ខណៈដែលម៉ាករថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD បាននាំចេញជាង ៨០.០០០ គ្រឿង។
រុស្ស៊ីជាគោលដៅទី១ សម្រាប់ការនាំចេញរថយន្តរបស់ចិន ។ ប្រទេសចិនបានដឹកជញ្ជូនរថយន្តចំនួន ២៨៧.០០០ គ្រឿងទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេល ៥ ខែដំបូង។ ម៉ាករថយន្តរបស់ចិនបានឆ្លៀតឱកាសដើម្បីបំពេញចន្លោះនៅក្នុងទីផ្សាររុស្ស៊ី បន្ទាប់ពីម៉ាករថយន្តកូរ៉េខាងត្បូង និងជប៉ុន ដែលបានដកអាជីវកម្មរបស់ពួកគេពីរុស្ស៊ីបន្ទាប់ពីរុស្ស៊ីលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
ម៉ិកស៊ិក ជាប្រទេសដែលមានតម្រូវការខ្លាំងសម្រាប់រថយន្តប្រើប្រេង ហើយបែលហ្ស៊ិកដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំរបស់អឺរ៉ុប កំពុងបំប្លែងរថយន្តដឹកជញ្ជូនរបស់ខ្លួនទៅជារថយន្តអគ្គិសនី វាក៏ស្ថិតនៅកំពូលនៃបញ្ជីទិសដៅនាំចេញរថយន្តរបស់ចិនដូចគ្នា ។
ការលក់រថយន្តថ្មីក្នុងស្រុកនៃប្រទេសចិនមានចំនួន ២៦,៨៦ លានគ្រឿងក្នុងឆ្នាំ ២០២២ ដែលជាចំនួនខ្ពស់បំផុតក្នុងពិភពលោក ។ រថយន្តអគ្គិសនី (EV) តែមួយមុខ លក់បានដល់ ៥,៣៦ លានគ្រឿង វ៉ាជែងការលក់រថយន្តថ្មីរបស់ប្រទេសជប៉ុន រួមទាំងរថយន្តប្រើប្រេង មានចំនួនសរុប ៤,២ លានគ្រឿង ។
ក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងធុរកិច្ច AlixPartners ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានព្យាករណ៍ថានៅឆ្នាំ ២០២៧ រថយន្តអគ្គិសនីនឹងមានចំនួន ៣៩% នៃការលក់រថយន្តថ្មីនៅក្នុងប្រទេសចិន នេះគឺខ្ពស់ជាងការរំពឹងទុក ២៣% នៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក។
ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការទិញរថយន្តអគ្គិសនី បានរួមចំណែកយ៉ាងធំធេងដល់ការលក់រថយន្តអគ្គិសនី ហើយគេរំពឹងថា នៅឆ្នាំ ២០៣០ ម៉ាករថយន្តអគ្គិសនីរបស់ចិន ដូចជា BYD នឹងមានចំនួន ៦៥% នៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ។
ជាមួយនឹងវត្តមាននៃបណ្តាញផ្គត់ផ្គង់ថ្ម lithium-ion ក្នុងស្រុក គឹជាបច្ច័យកំណត់ប្រសិទ្ធភាព និងតម្លៃរថយន្តអគ្គិសនី ដូច្នេះម៉ាករថយន្តចិនអាចបង្កើនការប្រកួតប្រជែងនាំចេញរបស់ពួកគេខ្លាំងទៀមទៀត ៕