តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី21 ខែសីហា ឆ្នាំ2023 ម៉ោង 7:08 នាទី ល្ងាច

នៅល្ងាចថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភ័ក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ក្រោយ​ពិធី​អនុម័ត​រដ្ឋសភា ​នៅ​ថ្ងៃ​ស្អែកទី​២២ សីហា គណៈរដ្ឋមន្ត្រី​ថ្មី​ នៃរាជរដ្ឋាភិបាលម្ពុជា ​នឹង​ចាប់​ផ្តើម​ចូល​កាន់​តំណែង​ជា​ផ្លូវការ ៕

 

រូបថតតេឡេក្រាម សម្តេចតេជោ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម