ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ មានសមត្ថភាពផលិតកូនឈើបាន ១,២ លានដើមក្នុងមួយឆ្នាំ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី05 ខែឩសភា ឆ្នាំ2024 ម៉ោង 4:50 នាទី ល្ងាច

នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យស្ថានភាពសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដែលជាថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា មានសមត្ថភាពផលិតកូនឈើបានចំនួន ១,២លានដើមក្នុងមួយឆ្នាំ និងជាថ្នាលបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើរដោយថាមពលទេវតា (ថាមពលពន្លឺព្រះអាទិត្យទំនើប)។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ក្នុងទិសដៅប្រែក្លាយកម្ពុជា «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

បច្ចុប្បនកម្ពុជា មានតំបន់តំបន់ការពារធម្មជាតិចំនួន៧៣ តំបន់ គ្របដណ្តប់លើផ្ទៃ​ដី​ប្រមាណ ៧,៤៦លានហិកតា ស្មើនឹង ៤០% នៃផ្ទៃដីប្រទេស ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម