សេលេនស្គី សួរ UN ៖ ហេតុអ្វីបានជាឲ្យរុស្ស៊ីនៅជាសមាជិកអចិន្ត្រៃយ៍របស់ UN ?

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី26 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:55 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

លោក វ៉ូឡូឌីមៀរ សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសួរ UN នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៨ កាលពីថ្ងៃទី ១៩ កញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកថា ហេតុអ្វីបានជាឲ្យរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ជាសមាជិកអចិន្ត្រៃយ៍របស់ UN នាពេលបច្ចុប្បន្ន ?

«សម្រាប់ពួកយើង វាមានសារសំខាន់ខ្លាំងណាស់ដែលសម្ព័ន្ធមិត្តរបស់យើង បានឮសម្តីរបស់យើង និងសារទាំងអស់របស់យើង ។ ប្រសិនបើអង្គការសហប្រជាជាតិនៅតែចិញ្ចឹមចិត្តរបៀបនឹងទៀត វា​ជា​ការគួរឲ្យសោកស្តាយបំផុត នោះគឺនៅតែមានកន្លែងសម្រាប់ភេរវកររុស្ស៊ី ។ នេះមិនមែនជាសំណួរសម្រាប់ខ្លួនខ្ញុំទេ ប៉ុន្តែ​​វា​ជា​សំណួរ​សម្រាប់​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់!​» លោក សេលេនស្គី ​និយាយ​ បន្ទាប់​ពី​បាន​ទៅ​ជួប​ទាហាន​អ៊ុយក្រែន​ដែល​រង​របួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ញូវយ៉ក ។

មេដឹកនាំអ៊ុយក្រែនបាននិយាយនៅ UNGA នៅថ្ងៃទី 19 ខែកញ្ញា និងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃបន្ទាប់ ដែលក្នុងនោះ រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ UNSC ហើយ​មាន​អំណាច​ក្នុង​ការ​អនុវត្ត​សិទ្ធិ​វេតូ​របស់​ខ្លួនទៀត ៕

សមាជិកសភាអាមេរិកមានការបែកបាក់កាន់តែខ្លាំងឡើង លើបញ្ហាការផ្តល់មូលនិធិបន្ថែមដល់អ៊ុយក្រែន ។ សេលេនស្គី បានជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដេន ហើយធ្វើទស្សនកិច្ចនៅសភាអាមេរិកនៅថ្ងៃទី 21 ខែកញ្ញាកន្លងទៅ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម