សេលេនស្គី ចុះហត្ថលេខាលើពាក្យស្នើសុំចូលសហភាពអឺរ៉ុប! ថ្លែងសារដ៏ចាក់ដោតទៅកាន់ទាហានរុស្ស៊ី...

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី01 ខែមិីនា ឆ្នាំ2022 ម៉ោង 8:23 នាទី ល្ងាច

អត្ថបទ សូរ្យរសែង៖

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelensky) បានចុះហត្ថលេខាលើពាក្យស្នើសុំចូលសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែន កាលពីថ្ងៃច័ន្ទ (កុម្ភៈ 28) ហើយពេលនេះត្រូវបានផ្សព្វផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ សេលេនស្គី ។

ការចុះហត្ថលេខានេះធ្វើឡើងបន្ទាប់ពីលោក សេលេនស្គី ថ្លែងការណ៍អំពាវនាវឱ្យសហភាពអឺរ៉ុបទទួលយកអ៊ុយក្រែនជាសមាជិកជាបន្ទាន់ ចំពេលមានការឈ្លានពានពីរុស្ស៊ី ។

គាត់និយាយថា «យើងអំពាវនាវឱ្យសហភាពអឺរ៉ុបទទួលស្គាល់ជាបន្ទាន់នូវអ៊ុយក្រែនជាសមាជិក តាមរយៈដំណើរការថ្មីពិសេសមួយ យើងសូមកោតសរសើរចំពោះដៃគូដែលគាំទ្រយើង ប៉ុន្តែគោលដៅរបស់យើងគឺឈរជាមួយប្រជាជាតិអឺរ៉ុបទាំងអស់ និងសំខាន់បំផុត»។

«ខ្ញុំ​ជឿជាក់​ថា ​វា​យុត្តិធម៌... ខ្ញុំជឿជាក់ថាយើងគួរតែជាសមាជិក... ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​អ្វី​ៗ​គឺ​អាច​ទៅ​រួច»។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក សេលេនស្គី ថា «រហូតមកដល់ពេលនេះ ទាហានរុស្ស៊ីចំនួន ៤.៥០០ នាក់បានស្លាប់ ហើយគាត់ចង់ឱ្យកងទ័ព និងកងកម្លាំងដែលគាំទ្រដោយរុស្ស៊ីដែលចូលលុកលុយអ៊ុយក្រែន ចងចាំរឿងនេះ ហើយទម្លាក់អាវុធរបស់អ្នក និងចាកចេញពីប្រទេសរបស់ខ្ញុំ...» ។

«ដាក់អាវុធរបស់អ្នកហើយចាកចេញ កុំជឿអ្នកគ្រប់គ្រងរបស់អ្នក កុំជឿការឃោសនារបស់មេបញ្ជាការរបស់អ្នក រស់​ហើយ​ចេញទៅ»។

ប្រភព UKRAINIAN PRESIDENCY / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម