ចលាចលនៅអាមេរិក! ក្រុមក្មេងស្ទាវពី ១០០-២០០ នាក់សម្រុកចូលលួចទំនិញក្នុងហាងកណ្តាលទីក្រុង

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី01 ខែតុលា ឆ្នាំ2023 ម៉ោង 5:56 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

កាលពីថ្ងៃទី ២៨ ខែកញ្ញា គេហទំព័រ naewna ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ថា នៅទីក្រុងហ្វីឡាដែលហ្វៀ រដ្ឋផេនស៊ីលវេនៀ សហរដ្ឋអាមេរិក មានកើតហេតុក្រុមមនុស្សមួយចំនួនធំ បានសម្រុកចូលទៅ​លួច​របស់​របរ​ក្នុងហាង រួចគេចខ្លួនបំបែកយ៉ាងលឿន ដោយហាងដែលជាគោលដៅ ភាគច្រើន​ជា​ហាង​សាខា​ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ រួមមានហាង Lululemon ដែលជាម៉ាកសម្លៀកបំពាក់ហាត់ប្រាណដ៏ល្បីល្បាញ និងហាង Foot Locker ដែលជាហាងលក់ទំនិញកីឡា។

ក្រោយ​ពេល​កើតហេតុ គេ​បាន​ឃើញ​សភាពនៅក្នុង​ហាង មានការខូចខាតយ៉ាងដំណំ កញ្ចក់បែក និងសន្តិសុខហាងជាច្រើននាក់ត្រូវបានវាយតប់ ។​ មន្ត្រីប៉ូលិសដែលចល័តដើម្បីទប់ស្កាត់ហេតុការណ៍បាននិយាយថា ក្រុមយុវជនមួយក្រុមមានគ្នាពី ១០០-២០០ នាក់បានសម្រុកចូលក្នុងហាងដើម្បីលួច ដែលភាគច្រើនមានពាក់ម៉ាសបិទមុខ ។ មាន​សេចក្តី​រាយការណ៍​ថា ជន​ល្មើស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម