យុទ្ធសាស្ត្រក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ថៃ ប្រូម៉ូសិនតម្លៃ ០ បាត ទាក់ទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅស្រុក

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី16 ខែតុលា ឆ្នាំ2023 ម៉ោង 6:41 នាទី ល្ងាច

 

ពី sanook

ដោយ សាវុឌ្ឍ៖

ក្រុមហ៊ុន Air Asia បានបើកផ្លូវអាកាស ជាមួយនឹងប្រូម៉ូសិនសំបុត្រយន្តហោះតម្លៃ 0 បាត និងបើកឲ្យកក់ទុកចាប់ពីថ្ងៃនេះតទៅ (១៦ តុលា) ។

Air Asia បើកជើងហោះហើរក្នុងស្រុក និងអន្តរជាតិ តម្លៃសរុបមួយជើងចាប់ផ្តើមពី 0 បាត និងបន្ទាប់បញ្ចុះតម្លៃរហូតដល់ 30% ធានារ៉ាប់រងការពន្យារពេលជើងហោះហើរ និងអាចកក់ទុកបានចាប់ពីថ្ងៃទី 16 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:00 ព្រឹក ដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 10:59 យប់ ហើយអាចធ្វើដំណើរចាប់ពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ដល់ថ្ងៃទី 19 ខែមីនា ឆ្នាំ 2025។

ប្រូម៉ូសិនពិសេសសម្រាប់តែជើងហោះហើរដែលមានលេខកូដ FD និងចំនួនមានកំណត់ (ចំនួនកៅអីប្រូម៉ូសិនគឺ 30,000 កៅអី) អាចមិនមាននៅលើជើងហោះហើរមួយចំនួន និងមិនមានក្នុងអំឡុងពេលថ្ងៃឈប់សម្រាកវែង និងថ្ងៃឈប់សម្រាកសាធារណៈ ។ តម្លៃសំបុត្រមិនរាប់បញ្ចូលពន្ធព្រលានយន្តហោះ ពន្ធប្រេងឥន្ធនៈ សេវាកម្មបន្ថែម និងថ្លៃផ្សេងៗ ។ ការ​កក់​កៅអី​មាន​តែ​តាម​រយៈ airasia.com និង airasia Superapp ប៉ុណ្ណោះ។

តម្លៃសំបុត្រមួយជើងចាប់ផ្តើមពី 0 បាតសម្រាប់តែជើងហោះហើរត្រង់ពីបាងកក (ដុនមឿង) ទៅឈៀងម៉ៃ, បុរីរ៉ាម, អ៊ូប៊ុនរ៉ាថានី, អ៊ូដនថានី, ណាខនស៊ីថាម៉ារ៉ាត, ក្រាប៊ី, ស៊ូរ៉ាត់ថានី, ភូកេត ។ រីឯក្រៅប្រទេសមាន ក្វាងចូវ, ម៉ាកាវ, ឆុងឈីង, សិនជិន, ឆឹងឌូ , សិង្ហបុរី, ឡាត់ណៅ, កូឡំបូ, ហូជីមិញ, ចូហូ បារូ, វៀងច័ន្ទ, សៀមរាប, ភ្នំពេញ, យ៉ាំងហ្គូន,និងការហោះហើរត្រង់ពី ឈៀងម៉ៃ ទៅ ដាណាំង និង ហាណូយ ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម