ចាំអ៊ុតប្អូនៗ! លទ្ធផលបាក់ឌុបចេញស្អែកនេះហើយ (២៣-២៤ វិច្ឆិកា)

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 1:25 នាទី ល្ងាច

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីអំពីការចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ សម្រាប់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងព្រឹកថ្ងៃសុក្រ ទី ២៤ វិច្ឆិកា សម្រាប់ខេត្ត ។

តាមការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញលទ្ធផលប្រឡងបាក់ឌុប ២០២៣ នៅថ្ងៃទី ២៧-២៨ វិច្ឆិកា ២០២៣ តែអាចមកពីដំណើរការកំណែ និងការបូកស្រង់ពិន្ទុបានលឿន ហើយរួចរាល់មុនពេលកំណត់ ណាមួយអាចថ្ងៃទី ២៧-២៨ វិច្ឆិកា ចំថ្ងៃប្រារព្ធបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ផងទើបអាចមានការប្រែប្រួលថ្ងៃចេញលទ្ធផលបែបនេះ ធ្វើឲ្យបេក្ខជនសប្បាយរីករាយ ។

ទោះយ៉ាងណា Admin សូមជូនពរប្អូនៗបានប្រឡងជាប់ និងបាននិទ្ទេសល្អច្រើនគ្នា ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម