5 Application ជួយចងចាំ Password ! ដោនឡូតទុក  ប្រការពេលយើងភ្លេចពាក្យសម្ងាត់

បច្ចេកវិទ្យាថ្ងៃច័ន្ទុ ទី01 ខែមករា ឆ្នាំ2024 ម៉ោង 6:38 នាទី ល្ងាច

កម្មវិធីជួយឲ្យចងចាំពាក្យសម្ងាត់ បានក្លាយជាតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ​ដោយ​សារ​តែ​យើងឧស្សាហ៍​ភ្លេច​​នៅ​ពេល​ដែល​យើង​មាន​គណនី​អ្នក​ប្រើ​ច្រើន ​ដូច​ជា​លេខ​សម្គាល់​អ៊ីមែល លេខកូដគណនីផ្សេងៗ ។ ពេលនេះយើងបានប្រមូលកម្មវិធីចងចាំលេខសម្ងាត់ចំនួន ៥ សម្រាប់ទាញយកដោយឥតគិតថ្លៃ ។

1. LastPass កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ អាចប្រើបានទាំង Free និង premium ។ អាចរក្សាទុកពាក្យសម្ងាត់របស់គណនីផ្សេងៗនៅកន្លែងតែមួយ ព្រមទាំងជួយណែនាំពាក្យសម្ងាត់ដែលពិបាកទាញយក ការពារការលួចចូល និងអាចបំពេញពាក្យសម្ងាត់ដោយស្វ័យប្រវត្តិ ។

2. Dashlane ជាកម្មវិធីចងចាំពាក្យសម្ងាត់ ដែលមានមុខងារជួយបង្កើតពាក្យសម្ងាត់ដែលពិបាកខ្លាំង ហើយបញ្ចូលពាក្យសម្ងាត់ដោយស្វ័យប្រវត្តិ វាក៏មានលក្ខណៈពិសេសសម្រាប់កាបូបឌីជីថលផងដែរ។

3. Roboform ជាកម្មវិធីដែលជួយចងចាំលេខសម្ងាត់គ្មានកំណត់ចំនួន អាចចូលប្រើបាននៅលើឧបករណ៍ជាច្រើន ហើយក៏មានមុខងារកំណត់លេខសម្ងាត់សង្គ្រោះបន្ទាន់ផងដែរ ។

4. KeePass Password Safe គឺជាកម្មវិធីសម្រាប់ចងចាំពាក្យសម្ងាត់ដែលស័ក្តិសមសម្រាប់អ្នកដែលប្រើប្រាស់កុំព្យូទ័រ ដែលអាចប្រើបានដោឡែកជាមួយប្រព័ន្ធ PC វាមានមុខងារជួយបង្កើតពាក្យសម្ងាត់ និងអាចដោត USB Flash drive ប្រើប្រាស់បានគ្រប់ទីកន្លែង ដោយមិនចាំបាច់ដំឡើងកម្មវិធី ។

5. Sticky Passwordជាកម្មវិធីចងចាំពាក្យសម្ងាត់ដែលជួយកំណត់ពាក្យសម្ងាត់កម្រិតខ្លាំង អាចប្រើបានលើឧបករណ៍ផ្សេងៗ មានប្រព័ន្ធផ្ទៀងផ្ទាត់ 2 ថ្នាក់ វាក៏គាំទ្រការស្កេនស្នាមម្រាមដៃនៅលើទូរស័ព្ទដៃផងដែរ។ អាច Sync តាមរយៈ Wi-Fi បាន និងជំនាន់សម្រាប់ប្រើ USB ផង ។ លើសពីនេះ វាក៏មានបែប Extension សម្រាប់ WebBrowser ទៀតផង ។

កម្មវិធីចងចាំពាក្យសម្ងាត់ ប្រសិនបើផ្ទុកនៅលើឧបករណ៍របស់អ្នក អាចជួយអ្នកដែលតែងតែភ្លេចពាក្យសម្ងាត់។ មិនចាំបាច់បារម្ភទៀតទេ គ្រាន់តែបញ្ចូលកម្មវិធី នោះអ្នកអាចចូលប្រើគណនីផ្សេងៗរបស់អ្នកបានទាំងអស់ មិនថាវាជាគេហទំព័រ អ៊ីមែល ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ លើសពីនេះ កម្មវិធីទាំងនេះអាចជួយអ្នកកំណត់ពាក្យសម្ងាត់ដែលមានសុវត្ថិភាព ការពារពីការលួចចូលផងដែរ ៕

ពី springnews

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម