ហ្វេសប៊ុកលុបអាខោន និងផេកក្លែងក្លាយដែលជាបណ្តាញឃោសនារបស់ចិន ប្រឆាំងលោកខាងលិច

បច្ចេកវិទ្យាថ្ងៃព្រហស្បត្តិ៍ ទី31 ខែសីហា ឆ្នាំ2023 ម៉ោង 8:29 នាទី ល្ងាច

ដោយ សូរ្យសែង៖

Meta Platform Inc. បាននិយាយកាលពីថ្ងៃទី 29 សីហា ថា ខ្លួនបានចាត់វិធានការដើម្បីលុបគណនីឃោសនារបស់ចិន ដែលត្រូវបានគេហៅថា «ប្រតិបត្តិការឃោសនាជំនឿសម្ងាត់លើវេទិកាដ៏ធំបំផុតរបស់ពិភពលោក» ។

Meta បានលុបគណនី Facebook ជាង 7,700 និងទំព័រ (ផេក) Facebook ជាង 954 ដែលទាក់ទងនឹងការឃោសនានេះ ។ គណនី និងទំព័រទាំងនេះ ផ្សព្វផ្សាយតែមតិវិជ្ជមានអំពីប្រទេសចិន និងរិះគន់សហរដ្ឋអាមេរិក នយោបាយ​ការបរទេស​លោកខាងលិច និងអ្នករិះគន់លោកខាងលិច រួមទាំងអ្នកកាសែតដែលរិះគន់រដ្ឋាភិបាលចិន ផងដែរ។

ការត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta បានរកឃើញ បណ្តាគណនី​និង​ទំព័រ​ឃោសនា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​របស់​ចិន ។ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ថា Meta  បានរកឃើញការឃោសនាទាំងនេះ បន្ទាប់ពីបណ្តាញឃោសនាបានកំណត់គោលដៅ ដែលក្រុមអង្គការក្រៅរដ្ឋាភិបាល (NGO) នៅចុងឆ្នាំ 2022 ស៊ើបអង្កេតបានរកឃើញថា បណ្តាញនេះត្រូវបានភ្ជាប់ពីមុនជាមួយនឹងការឃោសនារបស់ចិនដែលត្រូវបានគេស្គាល់ថា «Spamouflage» ។

Meta ​ក៏​បាន​លាតត្រដាងផងដែរ អំពីគណនី Facebook ជាង 500,000 អាខោន បានតាមដានទំព័របណ្តាញផ្សព្វផ្សាយរបស់ចិនតាំងពីមួយផេកឡើងទៅ ហើយត្រូវបានគេរកឃើញថា បានទិញយ៉ាងហោចណាស់ 3,500 ដុល្លារអាមេរិកក្នុងការទិញឃោសនា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម