តើសង្គ្រាមបញ្ចប់ពេលណា ? តោះអ៊ីចឹង មកមើលការប្រៀបធៀបកងទ័ពហាម៉ាស និងអ៊ីស្រាអែល !

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 6:56 នាទី ល្ងាច

ដោយ សូរ្យសែង៖

តោះ​មើល​សក្ដានុពល​របស់​កងទ័ព​អ៊ីស្រាអែល​ និង​កលយុទ្ធប៉ុន្មាន​ទៀត​ ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​ក្រុម​ហាម៉ាស ដែលនឹងក្លាយជាសង្រ្គាមពេញលក្ខណៈនាពេលខាងមុខនេះ តែក៏សូមអញ្ជើញមកមើលពីភាពខ្លាំងរបស់ក្រុមហាម៉ាសផងដែរ។

អ៊ីស្រាអែល​ជា​ប្រទេស​ដែល​មាន​ផ្ទៃដី​ប្រមាណ ២២.០៧២ គីឡូម៉ែត្រ​ការ៉េ ឬមានទំហំទី 149 នៅលើពិភពលោក ។ ទោះជាយ៉ាងណា ព័ត៌មានពី The Military Balance 2023 ដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បង្ហាញថា អ៊ីស្រាអែលមានបុគ្គលិកយោធាសកម្មចំនួន 169,500 នាក់ បែងចែកជាកងទ័ពជើងគោកចំនួន 126,000 នាក់ និងកងទ័ពជើងទឹកចំនួន 9,500 នាក់ កងទ័ពអាកាស ៣៤.០០០ នាក់ កងទ័ពបម្រុង ៤៦៥.០០០ នាក់ និង ៨.០០០ នាក់ជាផ្នែកនៃកម្លាំងយោធាផ្សេងទៀត ។

ដោយនៅក្នុងប្រព័ន្ធសេវាយោធាអ៊ីស្រាអែល ប្រជាពលរដ្ឋដែលមានអាយុលើសពី 18 ឆ្នាំ ទាំងបុរសនិងស្ត្រីត្រូវមានកាតព្វកិច្ចក្នុងជួរយោធា បុរស​ត្រូវ​បម្រើ​រយៈពេល ៣២ ខែ និង​ស្ត្រី​រយៈពេល ២៤ ខែ ។

អ៊ីស្រាអែលមានកងទ័ពដ៏មានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ា ​មាន​អាវុធ​ទំនើប​និង​ការ​ស៊ើប​អង្កេតចាកម្មពូកែ នៅក្នុងវិស័យកងកម្លាំងយុទ្ធសាស្ត្រ ។ គេជឿថាអ៊ីស្រាអែលមានសមត្ថភាពនុយក្លេអ៊ែរដោយសារតែមីស៊ីល Jericho 2 ។

ទិន្នន័យ​ពី missillethreat បង្ហាញ​ថា អ៊ីស្រាអែល​មាន​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម រយៈចម្ងាយអតិបរមាគឺប្រហែល 1,500 គីឡូម៉ែត្រ និងអាចផ្ទុកគ្រាប់ផ្ទុះកម្រិតខ្ពស់ (HE) បានរហូតដល់ 1,500 គីឡូក្រាម ឬក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ 1 តោន វាមានប្រវែង 15 ម៉ែត្រ និងទទឹង 1,35 ម៉ែត្រ ជាមួយនឹងទម្ងន់នៃការបាញ់បង្ហោះប្រហែល 22,000 គីឡូក្រាម។

កងកម្លាំងជើងគោករបស់អ៊ីស្រាអែល មានរថក្រោះចំនួន 2,200 គ្រឿង និងកាំភ្លើងធំចំនួន 530 គ្រឿង ខណៈដែលកងទ័ពអាកាសមានយន្តហោះចម្បាំងចំនួន 339 គ្រឿង យន្តហោះចម្បាំងវាយប្រហារដីចំនួន 309 គ្រឿង យន្តហោះចម្បាំង F-16 ចំនួន 196 គ្រឿង និងយន្តហោះចម្បាំង F-15 ចំនួន 83 គ្រឿង យន្តហោះចម្បាំង F-35 ចំនួន 30 គ្រឿង ឧទ្ធម្ភាគចក្រចំនួន 142 គ្រឿង ឧទ្ធម្ភាគចក្រវាយលុក (ប៉ាជេ)ចំនួន 43 គ្រឿង និងនាវាមុជទឹក 5 គ្រឿង។

ការ​ចំណាយ​យោធា​របស់​អ៊ីស្រាអែល​ Al Jazeera រាយការណ៍​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាអ្នកគិតគូរផ្តោតលើជម្លោះ និងសព្វាវុធ ក្នុងឆ្នាំ 2022 អ៊ីស្រាអែលបានចំណាយប្រាក់ចំនួន 23.4 ពាន់លានដុល្លារលើវិស័យយោធារបស់ខ្លួន ហើយ 2,535$ ក្នុងទាហានម្នាក់ពីឆ្នាំ 2018-2022 វាគឺជាការចំណាយយោធាខ្ពស់បំផុតទីពីរនៅលើពិភពលោកបន្ទាប់ពី 4,564 ដុល្លាររបស់ប្រទេសកាតា ។

នៅឆ្នាំ 2022 អ៊ីស្រាអែលបានខ្ទង់ថវិកា 5.09% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើ IDF ដែលជាចំនួនខ្ពស់បំផុតទី 7 នៅលើពិភពលោក ។

ក្រុមហាម៉ាស

កងកម្លាំងហាម៉ាស ដែលព័ត៌មានពិតប្រាកដ មិនអាចបញ្ជាក់បាន ប៉ុន្តែអ៊ីស្រាអែលជឿថា ក្រុមហាម៉ាស់មានកងទ័ពប្រមាណជា 30,000 នាក់ ដោយកងពលតូច Izz al-Din, al-Qassam មានពី 15,000 ទៅ 20,000 នាក់ ដែលភាគច្រើនប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍បាញ់គ្រាប់បែកដៃ និងកាំជ្រួចប្រឆាំងរថក្រោះ អាវុធទាំងនេះខ្លះមកពីរុស្ស៊ី ។

ក្រុមហាម៉ាស់ក៏មានឃ្លាំងស្តុកគ្រាប់រ៉ុក្កែតដ៏ធំផងដែរ ។ តាមលោក យ៉ាខូវ ខាត់ អតីតបណ្ណាធិការរបស់​យេរូសាឡឹម ឲ្យដឹងថា ក្រុមហាម៉ាសអាចផលិតយន្តហោះគ្មានមនុស្សបើកតូចៗដែលប្រើសម្រាប់បើកការវាយប្រហារលើអ៊ីស្រាអែលផងដែរ។

ប៉ុន្តែក្រុមហាម៉ាសក៏មានសព្វាអាវុធ មីស៊ីលបាញ់ពីដីទៅអាកាស តែ​មិន​មាន​រថពាសដែក រថក្រោះ និង​សព្វាវុធ​ធុន​ធ្ងន់​ដូច​អ៊ីស្រាអែល​​ឡើយ ដូច្នេះ​ហើយ​នៅ​ត្រង់​ចំណុច​នេះ អ៊ីស្រាអែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ឧត្តមភាព​ច្រើនជាង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម