ដោយ សាវុឌ្ឍ៖
តាមប្រភពព័ត៌មានច្បាស់ការណ៍ថា នៅម៉ោង 3.30-4.00 នាទីរសៀលនេះ(ថ្ងៃសៅរ៍ ទី13 មករា 2024) អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ជាភាសាអង់គ្លេសថា ACU នឹងនាំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការហើយ បន្ទាប់ពីតាមដានស្រាវជ្រាវស៊ើបអង្កេតអស់ជាច្រើនខែ ក៏ដូចជាក្រោយពីស្ដាប់ចម្លើយអស់ជាច្រើនថ្ងៃថ្មីៗនេះ មក លើមុខសញ្ញា ។
លោក ខេង យ័ន អាយុ ៣៩ឆ្នាំ កើតថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៨៥ ជាអភិបាលក្រុងកែប ជាប់ចោទពីបទរំលោភអំណាច និងសម្អាតប្រាក់ ហើយត្រូវបានកសាងសំណុំរឿង ស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់ ។
កាលពីសប្តាហ៍មុន មានព័ត៌មានរសើបចំពោះការចាប់ខ្លួនលោក សេង យ័ន និងនៅការិយាល័យក្រុងកែបថា ជាការ«ចាប់ច្រឡំ» រួចបានវិលត្រឡប់មកគេហដ្ឋានធម្មតាវិញ ប៉ុន្តែព័ត៌មាននេះ មិនមែនជាប្រភពចេញពី ACU នោះទេ ។
ថ្មីៗនេះ នៅលើផេកហ្វេសប៊ុករបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរថា អភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ខ្ញុំចាំបាច់ត្រូវអនុវត្តអភិក្រមទី ៥ គឺ«វះកាត់» តាមរយៈការចុះហត្ថលេខា បញ្ចប់មុខតំណែងអភិបាលក្រុងកែប ដែលបានប្រើអំណាច និងតួនាទីរបស់ខ្លួន ប៉ះពាល់ផលប្រយោជន៍រដ្កឋ និងប្រជាជន» ។
បន្ទាប់សាររបស់សម្តេចធិបតីបង្ហោះភ្លាម មានសាធារណជន ចូល Comment គាំទ្រភ្លូកទឹក ភ្លូកដី ដែលជាចំណាត់ការរបស់មានប្រសិទ្ធភាព ៕