ថៃនឹងជជែកជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាផ្សែងអ័ព្ទឆ្លងដែន ដែលថារកឃើញចំណុចឆេះព្រៃក្នុងប្រទេសកម្ពុជា

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 10:54 នាទី ព្រឹក

 

ពី dailynews ដោយ សូរ្យរិទ្ធ៖

កាលពីថ្ងៃទី ៣១ ខែមកា ផេកហ្វេសប៊ុករបស់ក្រសួងការបរទេសថៃបានផ្សាយ ពីករណីផ្កាយរណបបានផ្តិតយករូបភាពពីលើអាកាស ឃើញមានចំណុចឆេះព្រៃជាច្រើននៅក្នុងប្រទេសទឹកដីកម្ពុជា ដែលអាចមានផលប៉ះពាល់ពីផ្សែងអ័ព្ទនៅតំបន់ព្រំដែ​នមូលដ្ឋានខាងទឹកដីថៃនិងកម្ពុជា ។

ព័ត៌មានបានឲ្យដឹងថា តាមបញ្ជារបស់នាយករដ្ឋមន្ត្រីថៃ ឲ្យក្រសួងការបរទេសថៃ ទាក់ទងមកខាងកម្ពុជានិយាយអំពីបញ្ហានេះ  ។ លោក ចក្រភង្ស សែងមណី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានណែនាំឲ្យអគ្គនាយក ទូរស័ព្ទមកលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីរួមគ្នារកវិធីកាត់បន្ថយមូលដ្ឋាន hotspot ឲ្យបានឆាប់រហ័ស ដែលភាគីថៃថា កំពុងចាត់វិធានការនៅខាងទឹកដីខ្លួនហើយ ។

លោក ហ៊ុន សារឿន បានមានប្រសាសន៍តបថា នឹងជូនព័ត៌មាននេះទៅថ្នាក់ដឹកនាំ ពីព្រោះរឿងនេះជារឿងសំខាន់ ដែលជាកម្រិតនាយករដ្ឋមន្ត្រីទាំងពីរ ។

លើសពីនេះ រដ្ឋមន្ត្រី​ក្រសួងការបរទេសថៃ ​បានណែនបាំ​ឲ្យ​លោក ឈើតកៀត អាថាខន (Cherdkiat Atthakorn) ឯកអគ្គរដ្ឋទូតថៃប្រចាំ​​ប្រទេស​កម្ពុជា ជួបជាមួយតំណាងជាន់ខ្ពស់របស់កម្ពុជា ។

ដោយលោករដ្ឋមន្ត្រី នឹង​ទូរស័ព្ទ​ទៅ​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាម ២០២៤ នេះ ដើម្បីពន្លឿនការដោះស្រាយបញ្ហាធូលី PM 2.5 ជាមួយគ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម