ជំងឺផ្តាសាយបក្សីធ្វើឲ្យសត្វភេនឃ្វីនងាប់ ២០០ ក្បាលនៅទ្វីអង់តាកទិក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី01 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:36 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

ទ្វីបអង់តាក់ទិក មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីធ្ងន់ធ្ងរនាពេលថ្មីៗនេះ ដែលបានសម្លាប់កូនសត្វភេនឃ្វីនចំនួន ២០០ក្បាល និងនៅរាតត្បាតជាបន្ត។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ថា មហាសមុទ្រទឹកកកអង់តាក់ទិក ស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ មិន​ត្រឹម​តែ​ផ្ទាំង​ទឹកកក​រលាយ​ដោយសារ​ការ​ឡើង​កំដៅ​ផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​​កំពុង​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​យ៉ាង​ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យសត្វ​ភេនឃ្វីន​ជាង ២០០​ក្បាល​បាន​ងាប់ ។

គណៈកម្មាធិការវិទ្យាសាស្ត្រស្តីពីការស្រាវជ្រាវអង់តាក់ទិក (SCAR) បញ្ជាក់ថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីធ្ងន់ធ្ងរដូចជា H5N1 ត្រូវបានរកឃើញនៅក្នុងសត្វភេនឃ្វីនជិនធូ (Gentoo) ។

អ្នកស្រាវជ្រាវបានរកឃើញសត្វភេនឃ្វីនប្រហែល 35 ក្បាលបានស្លាប់នៅលើកោះ Falkland នៅមហាសមុទ្រអាត្លង់ទិក ក្បែរប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី 19 ខែមករា សំណាកសត្វភេនឃ្វីនដែលងាប់ត្រូវបានធ្វើតេស្ត ហើយរកឃើញថាមានផ្ទុកវីរុសផ្តាសាយបក្សី H5N1 ។

បន្ទាប់មកនៅថ្ងៃទី 30 ខែមករា អ្នកស្រាវជ្រាវបានរកឃើញថា សត្វភេនឃ្វីនជាង 200 ក្បាលបានស្លាប់ ហើយ​សត្វ​ភេនឃ្វីន​ជា​ច្រើន​ទៀត​ក៏​នឹង​ងាប់​ដូច​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដូច្នេះ​ហើយ​វា​ជា​ការ​ព្រួយ​បារម្ភ ​នឹង​អង្រួន​អាណាចក្រភេនឃ្វីន​កាន់តែ​ខិត​ជិត​ដល់​ការ​ផុតពូជ។

ទីភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា សត្វភេនឃ្វីនដំបូងគេដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 គឺផេនក្វីនរាជា (King Penguin) ដែលជាសត្វភេនឃ្វីនធំជាងគេទី 3 នៅលើពិភពលោក ដែលមានកម្ពស់ប្រហែល 3 ហ្វីត និងអាយុកាលប្រហែល 20 ឆ្នាំ នៅអង់តាក់ទិក ។

មិនត្រឹមតែសត្វភេនឃ្វីនប៉ុណ្ណោះទេ បច្ចុប្បន្ន​មេរោគ​ផ្ដាសាយ​បក្សី H5N1 បាន​ឆ្លង​រាលដាល​ដល់​សត្វ​ដទៃ​ទៀត​ដូច​ជា ឆ្មាទឹក ឆ្មាទឹករោម ខ្លាឃ្មុំប៉ូល សត្វបក្សីសមុទ្រ និងសត្វ​ស្កា​ពណ៌​ត្នោត ដែល​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​ផង​ដែរ។

ពីការផ្ទុះពីមុននៅអាមេរិកខាងត្បូង សត្វភេនឃ្វីនត្រូវបានគេវិភាគថាជាប្រភេទសត្វដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្តាសាយបក្សីក្នុងចំណោមសត្វព្រៃអង់តាក់ទិក វាងាយនឹងឆ្លងជំងឺដល់សត្វដទៃ និងបំផ្លាញបក្សីនៅជុំវិញពិភពលោក រួមទាំងសត្វព្រៃនៅតំបន់អង់តាក់ទិកផងដែរ។

ក្តីបារម្ភអំពីការរីករាលដាលដល់មនុស្ស គេមិនទាន់និយាយបាននៅឡើយ ដោយសារតែអ្នកស្រាវជ្រាវពិចារណា សត្វភេនឃ្វីន Gentoo កម្រធ្វើដំណើរទៅឆ្នេរសមុទ្រអាហ្សង់ទីន ឬឆ្នេរសមុទ្រអាមេរិកខាងត្បូងណាស់ ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គេមិនទាន់ដឹងច្បាស់ថា តើមានសត្វបក្សីប៉ុន្មានក្បាលដែលឆ្លងជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងទ្វីបអង់តាក់ទិក ប៉ុន្តែ​បញ្ហា​នេះ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ។ រយៈពេលនេះគឺជារដូវបង្កាត់ពូជ ការសិក្សាឆ្នាំ 2018 ព្រមានថា ជំងឺគ្រុនផ្តាសាយបក្សីអាចបន្ថែមវិបត្តិសម្រាប់ប្រព័ន្ធអេកូឡូស៊ីតំបន់ប៉ូលដ៏បរិសុទ្ធ ។​ការសិក្សាឆ្នាំ 2018 ព្រមានពីវិបត្តិអាកាសធាតុ និងការនេសាទហួសកម្រិត អាចប៉ះពាល់ដល់ចំនួនភេនឃ្វីននៅអង់តាក់ទិកផុតពូជនៅចុងសតវត្សនេះ ៕

ប្រភព Reuters +The Guardian

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម