ក្រុម ភីថា ៨ នាក់ត្រូវដាក់ទោសម្នាក់ ៤ ខែ ព្យួរ ២ឆ្នាំ និងពិន័យ ១១.២០០ បាត ពីបទល្មើសជំនុំជាសាធារណៈ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:44 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

​    កាសែត sanook របស់ថៃរាយការណ៍នៅថ្ងៃនេះ(5 កុម្ភៈ) ថា តុលាការ​ប៉ាធុមវ៉ាន់ បាន​កោះហៅក្រុម ភីថា មកស្តាប់​សាលក្រម ក្នុងសំណុំរឿងខ្មៅលេខ 767/2020 របស់ព្រះរាជអាជ្ញាអមសាលាដំបូងខណ្ឌ៦ (ប៉ាធុមវ៉ាន់) ជាដើមបណ្តឹង ប្តឹងលោកស្រី ណាតថា មហាត្ថាណា លោក ផារិទ្ធ ជីវ៉ារ៉ាក់ លោក ថាណាវ៉ាត់ វង្សឆៃ លោក ថាណាថន លោក ភីយ៉ាប៊ុត សែងកានុកគុណ លោកស្រី ផានិកា លោក ភីថា លីមចារើនរ៉ាត់ ប្រធានគណបក្សកាវក្លៃ និង​លោក ផៃរ៉ាត់ថាឆូត ចាន់តារ៉ាក់ឆន ជា​ចុងចោទ​លេខ 1-8 ក្នុងកំហុស​បទ​ល្មើស​តាម​ច្បាប់​ស្ដីពី​ការ​ជំនុំ​ជាសាធារណៈ​ និងមិនជូនដំណឹងនៃការជួបជុំ មិនតិចជាង 24 ម៉ោងមុនពេលចាប់ផ្តើមការជួបជុំ, បានរួមគ្នារៀបចំការជួបជុំសាធារណៈក្នុងរង្វង់ 150 ម៉ែត្រពីព្រះបរមរាជវាំង, រួមគ្នារៀបចំការប្រជុំសាធារណៈដោយរារាំងផ្លូវចូល និងច្រកចេញ ឬរំខានដល់ប្រតិបត្តិការ ឬប្រើប្រាស់សេវាស្ថានីយរថភ្លើង, រួមគ្នារៀបចំការជួបជុំជាសាធារណៈដោយមិនថែរក្សា និងទទួលខុសត្រូវដល់ការរាំងស្ទះដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ទីសាធារណៈ, រួមគ្នារៀបចំការជួបជុំសាធារណៈបង្កការរំខានដល់ប្រជាពលរដ្ឋដែលប្រើប្រាស់​ទីសាធារណៈនៅកន្លែងប្រមូលផ្តុំ ឬ​ធ្វើ​ឱ្យ​អ្នក​ដទៃក្តៅក្រហាយ​លើស​ពី​អ្វី​ដែល​អាច​រំពឹង​ទុក, ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ឧបករណ៍​បំពង​សំឡេង ។

   ពី​ករណី​ដែល​ក្រុម​ចុង​ចោទ​បាន​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ជាក្រុមនៅតំបន់ Skywalk នៅផ្លូវបំបែកប៉ាធុមវ៉ាន់ នៅ​មុខ​មជ្ឈមណ្ឌល​សិល្បៈ និង​វប្បធម៌​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ថ្ងៃ​នេះ ជន​ជាប់​ចោទ​បាន​មក​តុលាការ​ជាមួយ​មេធាវី ។

   តុលាការ​បាន​ពិចារណា​ហើយ​រក​ឃើញថា ជនជាប់ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​តាម​បណ្តឹង​របស់​ដើមបណ្តឹង និង​បង្គាប់​ឲ្យ​ផ្តន្ទាទោស​មនុស្ស ៨ នាក់​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៤ ខែ ព្យួរ​រយៈពេល ២ ឆ្នាំ ចំណែក​បទល្មើស​តាម​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ និង​បទល្មើស​ចេតនា​មិន​ជូនដំណឹង​ដល់​ការប្រជុំ និង​​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដោយ​គ្មាន​ការ​អនុញ្ញាត ពិន័យ​ជា​ប្រាក់​សរុប ១១ ២០០​បាត ។

    ក្រោយពីមានរឿងអាស្រូវលើភាគហ៊ុន ITV លោក ភីថា ត្រូវបានគេរំពឹងថា នឹងជាប់រឿងក្តីមួយទៀត គឺការចង់ធ្វើ  វិសោធនកម្មមាត្រា ១១២ ប៉ុន្តែថ្ងៃនេះ តុលាការបានត្រឹមចោទប្រកាន់ទៅលើរឿងការប្រមូលផ្តុំមនុស្សជាសាធារណៈ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម