របាយការណ៍ដ៏រន្ធត់ អ្នកកាសែត ៩៩ នាក់ត្រូវប្រហារក្នុងឆ្នាំ ២០២៣ ចំនួន ៧៧ នាក់បា.ត់.ប.ង់ក្នុងសមរភូមិកាហ្សា

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:53 នាទី ល្ងាច

ដោយ សូរ្យសែង៖

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានឲ្យដឹងថា អ្នកកាសែតចំនួន 77 នាក់ក្នុងចំណោម 99 នាក់ដែលត្រូវបានស.ម្លា.ប់ក្នុងឆ្នាំ 2023 នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ ។

CPJ និយាយ​ថា ក្រៅពីសង្គ្រាមនៅកាហ្សា ក៏មាន​អ្នក​កាសែត​ស្លា.ប់​​បន្ត​បន្ទាប់នៅ​សូម៉ាលី និង​ហ្វីលីពីន​ ចំនួនអ្នកស្លាប់នេះគឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2015 កើនឡើងជិត 44 ភាគរយពីតួលេខឆ្នាំ 2022 ។

«នៅក្នុងខែធ្នូឆ្នាំ 2023 CPJ បានរាយការណ៍ថា អ្នក​កាសែត​ត្រូវ​បាន​គេ​ស.ម្លាប់​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​សង្គ្រាម​អ៊ីស្រាអែល​និង​ហ្គាហ្សា ច្រើនជាង​ពេលណាៗ​ទាំងអស់ និង​ត្រូវបាន​ស.ម្លា.ប់​ក្នុង​ប្រទេស​តែមួយ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​»​។

CPJ ឲ្យដឹងទៀតថា អ្នក​កាសែត​ 77នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ជម្លោះ​អ៊ីស្រាអែល​និង​ហាម៉ាស 72 នាក់ជាជនជាតិប៉ាឡេស្ទីន ជន​ជាតិ​លីបង់ 3​នាក់ និង​អ្នក​កាសែត​អ៊ីស្រាអែល​ 2 នាក់​ ។

លោក Jodi Ginsberg នាយកប្រតិបត្តិនៃ CPJ បាននិយាយថា: «ការបា.ត់ប.ង់អ្នកកាសែតប៉ាឡេស្ទីនដ៏ធំសម្បើមនៅក្នុងសង្រ្គាមនេះ នឹងជះឥទ្ធិពលរយៈពេលវែងដល់វិស័យសារព័ត៌មាន ហើយមិន​ត្រឹម​តែ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែនៅតាមតំបន់ក៏មានដូចគ្នាផងដែរ។

ពីមុន CPJ បានវាយប្រហារអ្វីដែលគេហៅថា "ការធ្វើទុក្ខបុកម្នេញអ្នកកាសែត" ដោយកងកម្លាំងអ៊ីស្រាអែល ហើយ​វា​កំពុង​ស៊ើបអង្កេត​ថា ​តើ​អ្នកកាសែត​រាប់សិប​នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុង​ជម្លោះ​ហ្កាហ្សា​ត្រូវបាន​ទាហាន​អ៊ីស្រាអែល​កំណត់​គោលដៅ​ដោយ​ចេតនា​ឬ​អត់​ ​ប្រសិន​បើ​វា​កើត​ឡើង​ពិត​ប្រាកដ​នឹង​ត្រូវ​ពិចារណាថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ។

ក្រសួងសុខាភិបាលក្នុងទឹកដីប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស វានិយាយថា យ៉ាងហោចណាស់មនុស្ស 28,576 នាក់ដែលភាគច្រើនជាស្ត្រីនិងកុមារ ត្រូវបានសម្លាប់នៅក្នុងការឆ្លើយតបយោធារបស់អ៊ីស្រាអែលចំពោះតំបន់ហ្គាហ្សាស្ទ្រីប ។

ខណៈ​ចំនួន​អ្នក​កាសែត​ស្លាប់​បាន​ថយ​ចុះ​ច្រើន​ជាង​គេ កើតឡើងនៅអ៊ុយក្រែន និងម៉ិកស៊ិក។ ប្រទេសទាំងពីរបានថយចុះពី 13 ករណីមក 2 ករណី។

CPJ ក៏ព្រមានថា ម៉ិកស៊ិក ហ្វីលីពីន និងសូម៉ាលី នៅតែស្ថិតក្នុងចំណោមប្រទេសគ្រោះថ្នាក់បំផុតរបស់ពិភពលោកសម្រាប់អ្នកសារព័ត៌មាន។ របាយការណ៍ CPJ ព្រមាន «នៅពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗ ​អ្នក​កាសែត​ជា​ច្រើន​ត្រូវ​រត់​គេច​ខ្លួន​ដើម្បី​រស់ ហើយ​បោះបង់​អាជីព​ដោយ​សារ​អំពើ​ហិង្សា»៕

ប្រភព France24


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម