ឧប្បត្តិហេតុហិង្សាជាច្រើនបានកើតឡើងមុននិងអំឡុងការបោះឆ្នោតពាក់កណ្ដាលម៉ិកស៊ិកដែលបានសម្លាប់អ្នកនយោបាយ ៩៦ នាក់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងអំឡុងពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ធ្វើឡើងនៅទីក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ៦ ខែមិថុនា បុរសម្នាក់បានសម្រុកចូលការិយាល័យបោះឆ្នោតនៅតំបន់ Terrazas del Valle ដោយបោះសាកសពក្បាលមនុស្ស។ ក្រោយមកមន្រ្តីមូលដ្ឋានបានរកឃើញថង់ប្លាស្ទិចមួយដែលផ្ទុកផ្នែករាងកាយដែលនៅសេសសល់នៅក្បែរនោះ ។
នេះគឺជាសកម្មភាពមួយក្នុងចំណោមអំពើហឹង្សាឃោរឃៅជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ខណៈដែលប្រទេសអាមេរិកខាងត្បូងមួយនេះ បានរៀបចំខ្លួនចូលរួមការបោះឆ្នោត នៅ Baja California ។ យ៉ាងហោចណាស់មានឧប្បត្តិហេតុចំនួនក្បាលមនុស្សត្រូវបានទុកចោលនៅការិយាល័យបោះឆ្នោតដែលជាការប៉ុនប៉ងរំខានដល់ការបោះឆ្នោត។
ការបោះឆ្នោតនៅឆ្នាំនេះ ត្រូវបានគេចាត់ទុកថាជាយុទ្ធនាការបោះឆ្នោតដ៏បង្ហូរឈាមបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសម៉ិកស៊ិក។ ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសន្តិសុខ លោក អ៊ី តេឡេត បាននិយាយថា ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២០ អ្នកនយោបាយចំនួន ៩៦ នាក់ត្រូវបានសម្លាប់ ។
នៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ អ្នកបោះឆ្នោតម៉ិកស៊ិក ៩៣.៥ លាននាក់បានទៅបោះឆ្នោតដើម្បីជ្រើសរើស ៥០០ អាសនៈនៅក្នុងសភាជាន់ទាប អភិបាលរដ្ឋ ១៥ រូប និងមេដឹកនាំមូលដ្ឋានរាប់ពាន់នាក់ ។
លោក Erik Ulises Ramirez បេក្ខជននៃគណបក្សចលនាប្រជាជនឆ្វេងនិយមបាននិយាយថា សហការីរបស់គាត់ពីរនាក់ត្រូវបានចាប់ពង្រត់វាយដំ ហើយបន្ទាប់មកត្រូវបានដោះលែង ។ Ramirez ខ្លួនគាត់ស្ទើរតែបានរងគ្រោះដោយសារផែនការធ្វើឃាតកាលពីខែមុននៅទីក្រុង Cocula រដ្ឋ Guerrero ។
យោងតាមអ្នកជំនាញមូលហេតុសំខាន់មួយនៃអំពើហឹង្សាក្នុងការបោះឆ្នោតនៅម៉ិកស៊ិក គឺការចូលរួមរបស់ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំឡើងដោយក្រុមក្មេងទំនើង និងអង្គការជួញដូរគ្រឿងញៀន ចង់ប្រើអំពើហិង្សាដើម្បីសម្លាប់បេក្ខជន ដែលអាចប៉ះពាល់ដល់សិទ្ធិ និងប្រតិបត្តិការរបស់ពួកគេ ឬដើម្បីរៀបចំលទ្ធផលនៃការបោះឆ្នោត។
លោកRené Tovar Tovar បេក្ខជនជាអភិបាលក្រុង Cazones de Herrera ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ៤ ខែមិថុនានេះ ពោលគឺនៅសល់តែ ២ ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត ៕
យោងតាមសារព័ត៌មានរ៉យទ័រ
ដោយលោកស្រី សុកាន