បែកធ្លាយ សង្សារថ្មីរបស់ ពូទីន ស្អាតដូចតុក្កតា បាប៊ី

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី22 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:35 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

សារព័ត៌មាន The Sun របស់អង់គ្លេសបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន វ័យ ៧១ ឆ្នាំ កំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ ជុំវិញទំនាក់ទំនងរបស់គាត់ ជាមួយនារីសក់ទង់ដែងម្នាក់អាយុ ៣៩ ឆ្នាំ ដែលមានមុខមាត់គួរឲ្យស្រឡាញ់ដូចតុក្កតា Barbie ។

ពាក្យចចាមអារ៉ាមសម្ងាត់ស្នេហាជាមួយនារីសក់ទង់ដែងនោះ មានឈ្មោះ អេខាទ័ររីណា (Ekaterina) ឬ ខាត់យ៉ា មីហ៊្សូ លីណា (Katya Mizulina) ។ ទំនាក់ទំនងរបស់ពួកគេត្រូវបានទម្លាយដោយលោក អាឡិចសេ ណាវ៉ាលនី  (Alexei Navalny) សកម្មជនសិទ្ធិមនុស្សរុស្ស៊ី ដែលមរណភាពនាពេលថ្មីៗនេះ ។

នាង មីហ៊្សូលីណា បច្ចុប្បន្នជាប្រធានអង្គការសន្តិសុខអ៊ីនធឺណិតរបស់រុស្ស៊ី ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងការបញ្ចេញមតិតាមអ៊ីនធឺណិត ដែលនាងជាស្រីស្អាត និងមានទេពកោសល្យ ជាកូនស្រីរបស់លោកស្រី អេលីណា មីហ៊្សូលីណា (Elena Mizulina) សមាជិកព្រឹទ្ធសភាដែលគាំទ្រលោក ពូទីន ។ នាងមានសញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រសិល្បៈ ពីមហាវិទ្យា ល័យសិក្សាអាស៊ីបូព៌ា និងអាហ្វ្រិក សាកលវិទ្យាល័យឡុងដ៍ មុខជំនាញក្នុងប្រវត្តិសាស្ត្រសិល្បៈ និងមុនពេលចូលកាន់តំណែងនេះ នាង​ក៏​ធ្លាប់​បម្រើ​ការ​ជា​អ្នក​បក​ប្រែ​ក្នុង​គណៈប្រតិភូ​រុស្ស៊ី​ប្រចាំ​ប្រទេស​ចិន​ផង​ដែរ ។

តាមដឹង ពូទីន ធ្លាប់រៀបការជាមួយលោកស្រី លីយូដមីឡា ពូទីណា (Lyudmila Putina) អតីតអ្នកបម្រើលើយន្តហោះ ចាប់តាំងពីឆ្នាំ ១៩៨៣ មុន​ពេល​លែង​លះ​នៅ​ឆ្នាំ ២០១៤ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានពាក្យចចាមអារ៉ាមថា គាត់​មាន​កូន​ស្រី​សម្ងាត់​ពីរ​នាក់​ជាមួយ​អ្នកស្រី អាលីណា កាបាវ៉ា (Alina Kabaeva) អាយុ 40 ឆ្នាំ​ជា​អតីត​កីឡាការិនី​កាយសម្ព័ន្ធ​មេដាយ​មាស​អូឡាំពិក។

ក្នុង​ចំណោម​ពាក្យ​ចចាមអារ៉ាមទាំង​នោះ សកម្មជន​សិទ្ធិ​មនុស្ស​រុស្ស៊ី អុលហ្គា រ៉ូម៉ាណូវ៉ា (Olga Romanova) ធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 24 នៃប្រទេសអ៊ុយក្រែន បាននិយាយថា «នាង ហ៊្សូលី គឺជាស្ត្រីដែលមានរសជាតិ និងរូបរាងស្រដៀងនឹង Barbie ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ពូទីន» ៕


 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម