នៅខាងក្នុងលានដ្ឋានក្រោមដីរបស់ហាម៉ាស (រូបថត៖ REUTERS)
បកប្រែពី Theo Dailymail, Times of Israel
ដោយ លោកស្រី សុកាន
អ៊ីស្រាអែលត្រូវបានគេសង្ស័យថាបានប្រើវិធី«បញ្ឆេះភ្លើង» ដើម្បីបង្វែរកម្លាំងប្រដាប់អាវុធហាម៉ាសឱ្យទម្លាក់មីស៊ីលចំនួន ៤៥០ គ្រាប់ទៅក្នុងប្រព័ន្ធរូងក្រោមដីយុទ្ធសាស្រ្តរបស់ខ្លួន ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបានគេសង្ស័យថា បានធ្វើសេចក្តីថ្លែងការណ៍ស្តីអំពីការប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីននៅហាម៉ាសនៅព្រឹកថ្ងៃទី ១៤ ខែឧសភា នៅពេលដែលខ្លួនបានប្រកាសថា នឹងបញ្ជូនកងកម្លាំងជើងគោកទៅវាយប្រហារក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ។
ទោះយ៉ាងណា អ្នកនាំពាក្យ IDF ក្រោយមកបានដកសេចក្តីប្រកាសនេះដោយនិយាយថា ប្រតិបត្តិការយោធាធ្វើឡើងតែនៅតាមបណ្តោយព្រំដែនរវាងហ្គាហ្សា និងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែលប៉ុណ្ណោះ ។
ការផ្លាស់ប្តូរនេះត្រូវបានគេសង្ស័យថា មានបំណងបំបាក់ស្មារតីក្រុមហាម៉ាសដែលអ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារ លើដីដើម្បីចូលតំបន់ហ្គាហ្សាស្ទ្រីប ។
រថក្រោះអ៊ីស្រាអែលបានឆាបឆេះនៅលើតំបន់ហ្គាហ្សាស្ទ្រីប (រូបភាព៖ AFP)
ពីរម៉ោងបន្ទាប់ពីការប្រកាសរបស់អ៊ីស្រាអែលលើកដំបូង ក្រុមហាម៉ាសហាក់ដូចជាបានកេណ្ឌកម្លាំងរបស់ខ្លួនដើម្បីលាក់ខ្លួននៅក្នុងប្រព័ន្ធផ្លូវក្រោមដីដ៏រឹងមាំនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីរង់ចាំស្ទាក់រថក្រោះ និងទាហានអ៊ីស្រាអែល។ កម្លាំងនេះក៏បានដាក់ពង្រាយផងដែរនូវទីតាំងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ ត្រៀមទទួលអ៊ីស្រាអែល ។
យោងតាមសារព័ត៌មាន Times of Israel IDF នៅពេលនេះនៅផ្នែកម្ខាងទៀតនៃខ្សែបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើកម្លាំងរបស់ក្រុមហាម៉ាស ដោយបង្ខំឲ្យក្រុមនេះដកថយទៅលេណដ្ឋានក្រោមដីជាបណ្តោះអាសន្ន ។
លេណដ្ឋានក្រោមដីត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រមួយរបស់ហាម៉ាស (រូបថត AFP)
ក្រោយមកអ៊ីស្រាអែលបានអះអាងថា បានបញ្ជូនយន្តហោះរហូតដល់ទៅ ១៦០គ្រឿង ដើម្បីបាញ់មីស៊ីលចំនួន ៤៥០គ្រាប់ ទៅលើប្រព័ន្ធលេណដ្ឋានក្រោមដីដែលក្រុមហាម៉ាសចាត់ទុកថាជា«ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ» នៃកម្លាំងនេះ ។
ទាំងអ៊ីស្រាអែល និងហាម៉ាស មិនបានបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពនៃផ្លូវរូងក្រោមដី បន្ទាប់ពីការវាយប្រហារធំបំផុតរបស់អ៊ីស្រាអែល ចាប់តាំងពីពេលភាគីទាំងពីរបានចាប់ផ្តើមប្រយុទ្ធគ្នាកាលពីថ្ងៃទី ១០ ឧសភា ។ ទោះយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់ប្រភពព័ត៌មានដែលនិយាយថា សមាជិកក្រុមហាម៉ាសមួយចំនួនធំហាក់ដូចជាត្រូវបានកប់នៅពេលរូងភ្នំត្រូវបានកម្ទេចដោយ IDF ។
លេនដ្ឋានត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រមួយរបស់ហាម៉ាស (រូបភាព៖ AFP)
ក្រៅពីការវាយប្រហារតាមអាកាស រថពាសដែក រថក្រោះ កាំភ្លើងធំ និងទ័ពថ្មើជើងអ៊ីស្រាអែលនៅតាមព្រំដែនហ្គាហ្សាបានបើកការវាយប្រហារពេញទំហឹងទៅលើគោលដៅរបស់ហាម៉ាស។
បន្ទាប់ពីការវាយប្រហារនេះ IDF បានប្រកាសថា ខ្លួននឹងមិនបញ្ជូនកម្លាំងជើងគោកទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបទេហើយការប្រកាសដំបូងមិនត្រឹមត្រូវដោយសារតែបញ្ហាទំនាក់ទំនងផ្ទៃក្នុង ។ អ្នកនាំពាក្យ IDF បានសុំទោសចំពោះព័ត៌មាន«មិនត្រឹមត្រូវ» ។ IDF ក៏បានបដិសេធផងដែរថាខ្លួនមិនបានផ្តល់ព័ត៌មានដោយចេតនាដល់សារព័ត៌មានអំពីផែនការវាយប្រហារលើដីមុនទេ ។
ទោះយ៉ាងណាក៏ដោយ IDF មិនបានពន្យល់ពីមូលហេតុដែលត្រូវការពេលដល់ទៅ ២ ម៉ោងដើម្បីកែសេចក្តីជូនដំណឹងដើម ៕
ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប (រូបភាព: PA)