របៀបរស់នៅថ្មី ជាមួយប្រព័ន្ធផ្សព្វផ្សាយថ្មី សម័យឌីជីថល

បច្ចេកវិទ្យាថ្ងៃអាទិត្យ ទី10 ខែមិីនា ឆ្នាំ2024 ម៉ោង 8:41 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយប្រែប្រួលទៅតាមបច្ចេកវិទ្យា។ ការចាប់ផ្តើមជាមួយនឹងការប្រើប្រាស់បណ្តាញ (World Wide Web-WWW) ក្នុងឆ្នាំ 1994 វាបានផ្លាស់ប្តូរពីប្រព័ន្ធផ្សព្វផ្សាយក្រដាស ហើយ​ការ​យល់​ឃើញ​នៃ​ព័ត៌មាន​បែប​ប្រពៃណី​ដូច​ជា​កាសែត វិទ្យុ និង​ទូរទស្សន៍​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​ថ្មី ក្នុងទម្រង់ព័ត៌មាន ដែលបង្ហាញដោយកុំព្យូទ័រ វាធ្វើទំនាក់ទំនង ផ្ញើព័ត៌មានឌីជីថល លឿន និងងាយស្រួល ដូច្នេះហើយការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថល វាប៉ះពាល់ដល់របៀបរស់នៅ បង្កើតការផ្លាស់ប្តូរសង្គមទាំងវិជ្ជមាន និងអវិជ្ជមាន។ វាបង្កើតសង្គមថ្មីមួយហៅថា សង្គមអ៊ីនធឺណិត ដែលជាសង្គមនៃពិភពនិម្មិត ឬពិភពអ៊ីនធឺណិត ។

នៅពេលដែលមនុស្សមកជុំគ្នាតាមរយៈពិភពអនឡាញ ដែលមានទីតាំងនៅតាមអ៊ីនធឺណិត នេះ​ជា​ការ​បង្កើត​បណ្តាញ​សង្គម (Social networks) ដូច​ឃើញ​សព្វ​ថ្ មិនថាវាជាហ្គេមអនឡាញ ក្រុមពិភាក្សា ការបង្កើតក្រុម និងបណ្តាញសង្គមផ្សេងទៀតនៅក្នុងអ៊ីនធឺណេត រួមទាំងការប្រើប្រាស់ការងារអនឡាញ បង្ហោះសារ ផ្ញើរូបភាព ឯកសារផ្សេងៗ បង្កើតបន្ទប់ជជែក ។ល។

ក្នុងកំឡុងឆ្នាំ 2007 ការទំនាក់ទំនងតាមគេហទំព័របានចាប់ផ្តើមអភិវឌ្ឍ វាមានទំនាក់ទំនងនៅលើអ៊ីនធឺណិតបានផ្លាស់ប្តូរទៅកម្រិតមួយទៀត។ ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិត បូកនឹងគំនិតថ្មីៗ ការប្រើប្រាស់គំនិតច្នៃប្រឌិត និងការរចនាសង្គមរួមបញ្ចូលគ្នាទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមេឌៀថ្មី ដែលផ្លាស់ប្តូរទម្រង់ប្រព័ន្ធផ្សព្វផ្សាយចាស់ វា​សំខាន់​ខ្លាំង​ក្នុង​សម័យ​ទំនើប និងមានឥទ្ធិពលលើរបៀបរស់នៅថ្មី ។

ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី គឺជាការផ្តល់ព័ត៌មានដល់មហាជន ប្រើវិធីចែកចាយព័ត៌មានដូចជា កាសែត វិទ្យុ ទូរទស្សន៍ ។ ព័ត៌មានខ្លះនឹងកន្លងផុតទៅយ៉ាងឆាប់រហ័ស វាដូចជាយើងមើលទូរទស្សន៍ ឬស្តាប់វិទ្យុអញ្ចឹង បើយើងមិនមើល ឬដឹងនៅពេលនោះ ពិបាកក្នុងការចងចាំ ឬរក្សាទុកវា ។

នៅពេលដែលវាមកដល់សម័យអនឡាញ ការយល់ឃើញនៃព័ត៌មានបានផ្លាស់ប្តូរច្រើន។ បណ្តាញសង្គមត្រូវបានបង្កើតឡើង។ ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក តាមទម្រង់បុគ្គលនិងបុគ្គល និងរហូតដល់ក្លាយជាក្រុម ផ្លាស់ប្តូរវិធីដែលអ្នកទទួលព័ត៌មានទៅជាវិធីដែលអ្នកប្រាប់ ជជែក និងនិយាយគ្នា ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ នៅក្នុងសម័យនៃបណ្តាញសង្គម វាគឺជាវិធីសាស្រ្តនៃការទទួលព័ត៌មានឮ​គ្រប់​ទិសទី ប៉ុន្តែវាពិបាកទប់ស្កាត់ ។

ក្នុងយុគសម័យនៃជីវិតថ្មី មនុស្សដែលរស់នៅក្នុងអគារតែមួយ នៅក្នុងអង្គភាពដែលនៅជាប់គ្នា ពួកគេប្រហែលជាមិនដែលនិយាយរកគ្នាទេ ហើយគេបានរកឃើញថា មនុស្សនិយាយ ឬស្គាល់មនុស្សដែលនៅឆ្ងាយតាមរយៈបច្ចេកវិទ្យាកាន់តែច្រើន ដោយសារតែពួកគេចង់ឱ្យមនុស្សនិយាយជាមួយក្រុមដែលមានគំនិតដូចគ្នា ឬ​យើង​ដូច​ជា​មិត្តភ័ក្ដិ​នៅ​តាម​អ៊ីនធឺណិត? ដូច្នេះ សង្គមសម័យទំនើប សម័យឌិជីថលគឺខុសពីអតីតកាល ដែលកាលពីអតីតកាលមិនមានជម្រើសក្នុងការទំនាក់ទំនងជាមួយមនុស្សឆ្ងាយដូចនៅក្នុងពិភពអ៊ីនធឺណិតនោះទេ ត្រូវតែមកនិយាយទល់មុខគ្នា។ ប៉ុន្តែ សម័យបច្ចុប្បន្ន ការបើកប្រាក់បៀវត្សរ៍ ធ្វើឡើងតាមកាត ATM នេះជាចំណុចថ្មី ដែលជាគំនិតរបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាញ់ព្រួញបានសត្វពីរ ក្នុងកំលុងឆ្នាំ 2012 ទី១). បំបាត់អំពើពុករលួយ (លុយខ្មោច) ទី២). បង្កភាពងាយស្រួលដល់មន្ត្រីរាជការ ទៅដល់ខេត្តណា គ្រាន់តែមានកាត ATM ជាការស្រេច ហើយចុងក្រោយនេះទៀតសោត ការចាយប្រាក់ បាន​ឈាន​មកដល់​ចំណុច Scane QR លឿនរហ័ស គ្រាន់តែមានទូរស័ព្ទនៅនឹងប្រអប់ដៃ ចុចតែ Buttom មួយបានភ្លែត។

កាលពីចុងខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ដាក់ចេញ​​គោល​នយោបាយ​រដ្ឋាភិបាលឌីជីថល ឆ្នាំ​២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យលើកកម្ពស់​គុណភាពជីវិត និង​ទំនុក​ចិត្ត​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បម្រើ​សេវាសាធាណៈ​ឱ្យ​កាន់តែល្អប្រសើរ ។ បន្តដោយរាជរដ្ឋាភិបាលថ្មី អាណត្តី ៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា នៅឆ្នាំ ២០៣៥ គឺជាយុគសម័យឌីជីថលពេញលេញ យើងនឹងមានរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជិថល អាជីវករឌីជីថល

ប៉ុន្តែបច្ចេកវិទ្យាជឿនលឿន មិនមែនមិនមានបញ្ហាទេ វាជាកាំបិតមុខពីរ វាបង្កឲ្យមានជនខិលខូចបោកប្រាស់ គ្រប់វិធី បៀតបៀនផ្លូវភេទទៅលើស្ត្រី និងក្មេងស្រី ដូច្នេះហើយទើបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ នេះ យើងមាន​មូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺដើម្បីលើកដម្កើងឲ្យស្ត្រីយល់ដឹងនូវបច្ចេកវិទ្យាឌីជីថល មួយដើរឲ្យទាន់​ពិភពលោក លើកកម្ពស់គុណភាព​ជីវិត និងផ្តល់ទំនុកចិត្តប្រជាពលរដ្ឋ និងមួយទៀតចៀសវាងការបោក​ប្រាស់តាម​រយៈ​អនឡាញ ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសម័យបច្ចុប្បន្ន រួមមាន Facebook, Twitter, Line, Instagram, YouTube, TikTok ជាដើម ដែលភ្ជាប់ក្រុមមនុស្ស វាជាបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយសង្គមបានវិវត្តជាវេទិកាមួយ។ មនុស្សអាចមានការសន្ទនាដែលពាក់ព័ន្ធកាន់តែច្រើននៅក្នុងក្រុមដែលចាប់អារម្មណ៍ពួកគេ ឬ​ចូល​ចិត្ត​ចូល​រួម​ក្នុង​សកម្មភាព​ជា​ក្រុម​ដោយ​ការ​ធ្វើ​បទ​បង្ហាញ ឬ​អន្តរកម្ម​ គាំទ្រ​មាតិកា​ ទាំង​អត្ថបទ រូបភាព និង​វីដេអូ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ Comment ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្ញើ​ព័ត៌មាន​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អ្វី​ដែល​ងាយ​យល់។

ប្រព័ន្ធផ្សព្វផ្សាយថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យធម្មតាថ្មី ដោយសារតែវាជាវិធីមួយដើម្បីផ្សព្វផ្សាយព័ត៌មានបានលឿន អ្នកអាចបញ្ជូនបន្ត ឬបញ្ជូន(សែរ)ព័ត៌មានដោយខ្លួនឯងបាន ។

នៅថ្ងៃស្អែក ទី១១-១៣ មីនា ឆ្នាំ ២០២៤ នឹងមានបើកពិព័រណ៍បច្ចេកវិទ្យាឌីជីថលនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជាអធិបតី លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់ស្តទាប់ចូលទស្សនាក្រេចយកចំណេះដឹងថ្មី ដើម្បីក្លាយជាពលរដឋឌីជីថលពិតប្រាកដ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម