ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពគុណភាពទឹកទន្លេមេគង្គ ក្រោយរថយន្តដឹកអាស៊ីដស៊ុលហ្វូរិកក្រឡាប់ហូរចូលទន្លេមេគង្គ នៅទីក្រុងហ្លួងប្រាបាង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមេសា ឆ្នាំ2024 ម៉ោង 7:17 នាទី ល្ងាច

 

ក្រោយពីមានឧប្បទ្ទវហេតុក្រឡាប់រថយន្តនៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ដែលដឹកអាស៊ីដស៊ុលហ្វួរិក ៣០តោន ហូរចូលតាមព្រែក ចាក់ទៅទន្លេខាន  និងទន្លេមេគង្គ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ មក ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ ចុះធ្វើការពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅតំបន់រ៉ាមសា ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ឡាវ-កម្ពុជា និងបានយកសំណាកទឹក មកវិភាគតាមដានជាប់ជាប្រចាំ និងថែមទាំងចាត់តាំងមន្ត្រីនៅ​ប្រចាំការ​ទៀតផង ។

ទឹកអាស៊ីដ ស៊ុលហ្វូរិក ដែលរថយន្តក្រឡាប់ និងហូរចូលទន្លេមេគង្គ ស្ថិតនៅភូមិសាងខាំ​ ដែលមានចម្ងាយពីព្រំប្រទល់កម្ពុជា​-ឡាវប្រមាណ ១.៣៧០ គីឡូម៉ែត្រ ។

ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងជាមួយអាជ្ញាធរប្រទេសឡាវ តាមរយៈគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌ពីគ្នាទៅវិញទៅមក អំពី​ការវិវត្ត នៃស្ថានភាពគុណភាពទឹកទន្លេមេគង្គ ។

នេះជាការជូនដំណឹងរបស់ក្រសួងបរិស្ថាន ដល់សាធារណជន និងប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅផ្នែកខាងលើ នៃដងទន្លេមេគង្គកម្ពុជាឲ្យបានជ្រាប ហើយក្រសួងនឹងជូនព័ត៌មានបន្តទៀត នៅពេលណាទឹកទន្លេមេគង្គមានការប្រែប្រួល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម