យីអ៊ុនដាក់ អារក្សជាន់! ហ្វេសប៊ុក និង ធ្វីតទ័រ របស់ត្រាំ ត្រូវបិទជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកគាំទ្របានលុកលុយចូលរដ្ឋសភា

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែមករា ឆ្នាំ2021 ម៉ោង 2:14 នាទី ល្ងាច

admin សូរ្យសែង៖

ទូរទស្សន៍ស៊ីអិនអិន(CNN)បានរាយការណ៍នៅថ្ងៃទី៧ ខែមករាថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook) និងធ្វីតធ័រ (Twetter) បានប្រកាសហាមជាបណ្តោះអាសន្នលើគណនីរបស់ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ ។ នេះគឺជាប្រតិបត្តិការមួយដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីក្រុមបាតុករដែលគាំទ្រលោក ដូណាល់ត្រាំ បានវាយសម្រុកចូលអគាររដ្ឋសភា ដើម្បីប្រឆាំងនឹងការហៀបនឹងឡើងប្រធានាធិបតីរបស់លោក ចូ បៃដិន ។

Twetter ឲ្យដឹងថា បាន Lock បញ្ជីគណនីរបស់លោក ត្រាំ (@realDonaldTrump) រយៈពេល ១២ ម៉ោង ដោយផ្តលើហេតុផលថា ត្រាំ ល្មើសនឹងច្បាប់របស់ Twetter ស្តីពី Civic Integrity policy យ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីនេះ Twetter ឲ្យដឹងទៀតថា ប្រសិនបើគាត់ (ត្រាំ) នៅតែល្មើសច្បាប់ Twetter បន្តទៀត នឹងបិទអាខោនជាស្ថាពរ ។

ចំណែកខាងហ្វេសប៊ុក (Facebook) ក៏បានប្លុក (Block) អាខោនរបស់ ត្រាំ ដែរ រួមទាំង Instagram រយៈពេល ២៤ ម៉ោង ដូចគ្នានឹងការលុបឃ្លីបហ្វេសប៊ុក ដែល ត្រាំ និយាយទៅកាន់អ្នកគាំទ្រ ក្នុងរូបភាពចលាចលចេញពីប្រព័ន្ធ ។

ការផ្អាកអាខោនទាំងអម្បាណរបស់លោក ត្រាំ មានឡើងក្រោយពី ត្រាំ ចេញមកអំពាវនាវឲ្យអ្នកគាំទ្របង្កចលាចល ឲ្យត្រឡប់ទៅលំនៅដ្ឋាននៅ ។ ត្រាំ និយាយថា «សូមត្រឡប់ទៅផ្ទះចុះ... «យើងស្រឡាញ់អ្នក អ្នកពិសេសណាស់» ។ គាត់ថា «ខ្លួនត្រូវគេលួចសន្លឹកឆ្នោត និងបានលើកសរសើរក្រុមបាតុករថាជាអ្នកស្នេហាជាតិ...ចូរកត់ចំណាំពីថ្ងៃនេះតទៅរហូតរៀងទៅ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម