សង្វេគណាស់ ថតសែលហ្វីជុំជាមួយកូ​ន មុនធ្លាក់យន្តហោះ ៤ នាទី

ព័ត៌មានសង្គមថ្ងៃពុធ ទី13 ខែមករា ឆ្នាំ2021 ម៉ោង 1:25 នាទី ល្ងាច

សារចុងក្រោយដែលគួរឱ្យរន្ធត់បំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរ Srivichai Air របស់ឥណ្ឌូនេស៊ី ជើង ហោះហើរលេខ 182 បានធ្លាក់ចូលទៅក្នុងសមុទ្រ មានអ្នកដំណើរ និងនាវិក ៦២នាក់កាលពីថ្ងៃសៅរ៍ (ថ្ងៃទី ៩ ខែមករា) ក្នុងអំឡុងពេលអ្នកជួយសង្គ្រោះបានជួបប្រទះប្រអប់ខ្មៅ ២ របស់យន្ដហោះ ។

មួយក្នុងនៅក្នុងនោះ គឺសាររបស់អ្នកស្រី រ៉ាទី វីនដានៀ អ្នកម្តាយមានកូន ៣ នាក់ ជនជាតិឥណ្ឌូនេស៊ី បានថតរូប​សែលហ្វីជាមួយកូន ៣នាក់ដោយទឹកមុខសេចក្តីសុខ រួចក៏ផុសក្នុងបណ្តាញសង្គមមុនយន្តហោះហោះឡើង ។ ក្រៅពីនេះ អ្នកស្រីនៅបានថតឃ្លីបវីដេអូជាមួយសមាជិកគ្រួសារមុនឡើងយន្តហោះ និងបង្ហោះរឿងរ៉ាវនៅលើ Instagram ហើយពិពណ៌នាថា «បាយ បាយ គ្រួសារ កំពុងត្រឡប់ទៅផ្ទះ ចា៎» ។

ជើងហោះហើរនេះ បានធ្វើដំណើរចេញពីអាកាសយានដ្ឋាន ស៊ូកាណូ-ហាត់តា ក្នុងទីក្រុងហ្សាការតា ដែលហោះពីឆ្លងសមុទ្រឆ្វា ឆ្ពោះទៅទីក្រុងពុនទៀណាក់ ខេត្តកាលិម៉ាន់ខាងលិច ប៉ុន្តែត្រឹមតែ ៤ នាទីក្រោយយន្តហោះហោះឡើង ក្នុងកម្ពស់ ១០.០០០ ហ៊្វូត (ស្មើ 3 km) ហើយធ្លាក់ចូលសមុទ្រមិមដល់ ៦០ វិនាទី និងអ្នកស្រុកបានឮសម្លេងផ្ទុះ ២ លើក ។

បន្ទាប់ពីបានព័ត៌មាននេះ ប្អូនប្រុសរបស់ជនរងគ្រោះឈ្មោះ រ៉ាទី ក៏បានបង្ហោះនៅលើ Instagram ជាមួយរូបភាពគ្រួសារ និងថានិយាយ «អធិស្ឋានសម្រាប់យើង» ហើយបាននិយាយថា ដំបូងបងស្រី និងកូនៗ នឹងហោះហើរបានដុវត្ថិភាព ប៉ុន្តែបានមកប្រែប្រួលភ្លាមៗ គាត់ក៏បានប្រញាប់ទៅអាកាសយានដ្ឋាន ដើម្បីពិនិត្យមើល ហើយនៅតែនឹកសង្ឃឹមក្នុងចិត្តថា គ្រួសារបងស្រីមានសុវត្ថិភាព តែគាត់បានស្លាប់ទៅហើយ... ៕

 អរគុណ Daily Mail

អរគុណរូបភាព Ratih / Instagram

ដោយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម