តើភាពវឹកវរនៅសភាខុនហ្គ្រេសរបស់អាមេរិក ផ្តល់មេរៀនអ្វីខ្លះដល់កម្ពុជា និងពិភពលោក ?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី13 ខែមករា ឆ្នាំ2021 ម៉ោង 7:58 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

បទវិភាគនេះ សំដៅទៅលើនិន្នាការដែលកើតឡើង បន្ទាប់ពីមានភាពចលាចលនៅសហរដ្ឋអាមេរិក ដែលហ្វូងមនុស្សបានលុកលុយចូលសភាខុនហ្គ្រេស ។ បែបនេះតើពិភពលោក ដោយឡែកកម្ពុជាគួរដឹងអ្វីខ្លះពីភាពច្របូកច្របល់នៅក្នុងដែនដី ដែលគេហៅថា «មាតានៃលទ្ធិប្រជាធិបតេយ្យ?» ។ សូមអាននូវចំណុចខាងក្រោមដូចតទៅ៖

១. យើងអាចមើលឃើញថា មេដឹកនាំដែលត្រូវបានជ្រើសរើសដោយដំណើរការប្រជាធិបតេយ្យត្រឹមត្រូវ ដូចជា ដូណាល់ត្រាំ គឺអាចធ្វើរឿងដែលនាំឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យ តាមរយៈការញុះញង់ពីក្រុមមនុស្ស បំផ្លាញស្ថាប័នសំខាន់របស់ប្រទេស គឺនីតិប្បញ្ញត្តិ ។ ដើម្បីប្រយោជន៍នៃលទ្ធផលនយោបាយ មនុស្សប្រភេទនេះត្រូវបានគេស្គាល់ថា Demagogue គឺជាមេដឹកនាំនយោបាយដែលស្វែងរកការគាំទ្រដោយការញុះញង់ពីមហាជន ដោយប្រើអារម្មណ៍ និងការចោទប្រកាន់ «បែបពិត តែមិនពិត (ព័ត៌មានក្លែងក្លាយ)» នេះគឺជាចំណុចខ្សោយមួយរបស់របបប្រជាធិបតេយ្យសេរី ដែលសំឡេង ភាគច្រើនអាចជ្រើសរើសនរណាម្នាក់ក៏បាន ទោះបីមនុស្សនោះអាចមានបញ្ហាធ្ងន់ធ្ងរដូចជា ត្រាំ ក៏ដោយ ។

២. ដូចនោះ ដើម្បីការពារហានីភ័យពីអ្នកនយោបាយបែប Demagogue ទើបទស្សនវិទូផ្នែកនយោបាយម្នាក់និយាយ ថា ទោះយើងមានសេរីភាពគ្រប់ជ្រុងក៏ដោយ ប៉ុន្តែប្រសិនបើមនុស្សប្រើសិទ្ធិសេរីភាពរបស់ពួកគេដើម្បីគំរាមកំហែងដល់សេរីភាពអ្នកដទៃ យើងក៏នឹងមិនស៊ូទ្រាំបានដែរ ហើយឥឡូវនេះសង្គមអាមេរិកត្រូវបិទមាត់ លោក ត្រាំ ភ្លាមៗ ដើម្បីកុំឲ្យមនុស្សដូចនេះមិនមានសំលេងដើម្បីញុះញង់ឲ្យធ្វើអំពើអាក្រក់ ។ បណ្តាញសង្គមផ្សេងៗបានហាមឃាត់ ត្រាំ បិទផេកនយោបាយហឹង្សាដែលគាំទ្រគាត់ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំបន្ថែមទៀត ។

៣. ប៉ុន្តែការបិទមាត់របស់លោក ត្រាំ  និងបក្ខពួកគាត់ បង្កឲ្យមានសំណួរសួរថា តើវាជាការរំលោភលើសេរីភាពបញ្ចេញ មតិឬទេ ពីព្រោះបើយោងតាមមនោគមន៍វិជ្ជានយោបាយរបស់អាមេរិក សេរីភាពនៃការបញ្ចេញមតិមានសារសំខាន់បំផុត ហើយក៏ត្រូវបានគូសបញ្ជាក់នៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកដំបូងរបស់សហរដ្ឋអាមេរិកផងដែរ, សំណួរគឺថា តើត្រូវបំបិទសម្លេងលោក ត្រាំ ឬអត់? ទោះបីជាទស្សនវិទូនយោបាយរូបនោះបានពន្យល់ថា វាសមហេតុផលក្នុងការកម្ចាត់អ្នកដែលមានគ្រោះថ្នាក់ដល់សេរីភាពដទៃទៀតក៏ដោយ ។

៤. ទោះបីជាសកម្មភាពរបស់លោក ត្រាំ ខុសនឹងគោលការណ៍ច្បាប់ក៏ដោយ ប៉ុន្តែដោយសារតែសង្គមដែលបែកបាក់គ្នា ទាំងអ្នកគាំទ្រ ទាំងអ្នកមិនគាំទ្រ ត្រាំ ប៉ុន្តែអ្នកអភិរក្សស្តាំនិយមមិនឃើញការញុះញង់របស់លោក ត្រាំ មានកំហុសទេ ប៉ុន្តែបានចង្អុលបង្ហាញថា អ្វីដែលខុសគឺការបិទមាត់លោក ត្រាំ ដែលពួកគេហៅថា«ពួកឆ្វេងនិយម» ដែលបំផ្លាញគោលការណ៍របស់ប្រទេស ហើយនិងឃើញថា សង្គមដែលមានការបែកបាក់ខ្លាំង គណបក្សនីមួយៗនឹងមិនសារភាពថាខ្លួនខុសនោះទេ ហើយសង្គមដូចនេះគឺងាយស្រួលណាស់ដែលមានបាតុភូតកើតឡើង « ស ត្រឡប់ទៅជា ខ្មៅ» ។

៥. បើក្រឡេកមើលអ្វីដែលបានកើតឡើងចំពោះ ត្រាំ មានសំណួរចោទឡើងថា ហេតុអ្វីបានជាបណ្តាញសង្គមអាមេរិកមិនបានហាមឃាត់អ្នកនយោបាយបះបោរដែលជាសកម្មជនញុះញង់នយោបាយពិត ឬព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសដែលមានការបែកបាក់នយោបាយធ្ងន់ធ្ងរ រហូតដល់ស្ថិរភាពនៅក្នុងប្រទេសនោះរង្គោះរង្គើ យ៉ាងខ្លាំង ជាពិសេសប្រទេសដែលមានបាតុកម្មប្រឆាំង និងត្រូវសហរដ្ឋអាមេរិកចូលមកជ្រៀតជ្រែក ដោយសម្អាងទៅលើសេរីភាព និងប្រជាធិបតេយ្យ ។

៦. ការប្រព្រឹត្តបែបពហុស្តង់ដារ ធ្វើឲ្យប្រជាជនពិភពលោកបានលេសដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសលោកខាងលិចមួយចំនួន និងប្រទេសវៀតណាម ជាដើម ដែលថ្មីៗនេះអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការដាក់ទណ្ឌកម្មរបស់អ្នកកាសែត ៣ នាក់ និងការគៀបសង្កត់ទៅលើសេរីភាពនៃការបញ្ចេញមតិ នៅលើផេករបស់សម្លេងសហរដ្ឋអាមេរិក (Voice of America) (ដែលឧបត្ថម្ភថវិកាដោយសភាខុនហ្គ្រេស) ។ មានប្រជាជនវៀតណាមម្នាក់បានសម្តែងយោបល់ថា៖ «យកចិត្តទុកដាក់លើរឿងរបស់អ្នក ខ្ញុំខ្លាចក្រែងថា ប្រធានាធិបតីសហរដ្ឋអាមេរិកមិនមានសេរីភាពក្នុងការបញ្ចេញមតិ... គណនីបណ្តាញសង្គមរបស់គាត់ត្រូវបានផ្អាកដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ...» ។

៧. ការជជែកដេញដោលមួយទៀត គឺឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលអាចបំបិទមាត់នរណាម្នាក់ក៏បាន ទោះ«បុគ្គលមានឥទ្ធិពលបំផុតនៅលើពិភពលោក» ក៏ដោយ (សំដៅប្រធានាធិបតី ដូណាល់ ត្រាំ) ហើយនៅរាលដាលដល់ក្រុមនយោបាយដែលគាំទ្រលោក ត្រាំ ផងដែរ ធ្វើឱ្យអ្នកដែលមិនយល់ស្របបង្ហាញថា តើនាយទុនបណ្តាញសង្គម (Social Network) មានអំណាចខ្លាំងពេកឬអត់ ប្រសិនបើក្រុមហ៊ុនទាំងនេះចង់ដឹកនាំរបបនយោបាយ ឬអ្វីដែលមានតម្លៃចំពោះសង្គម មនុស្សទាំងនោះគ្រាន់តែជា Boost ផុសក្រុមដែលមើលឃើញផ្ទាល់ និង Ban ពួកដែលយល់ឃើញឆ្វេងរបស់ពួកគេប៉ុនណោះ ។

៨. រឿងនេះនឹងជះឥទ្ធិពលដល់បណ្តាប្រទេសដទៃទៀតក្នុងពេលឆាប់ៗនេះ  បណ្តាញសង្គមនឹងមានអំណាចក្នុងការជំរុញ (Boost) និងហាមឃាត់ (Ban) ក្រុមដែលមានប្រយោជន៍ខាងនយោបាយនៅក្នុងប្រទេសណាមួយដែលខ្លួនយល់ថា ផ្តល់អត្ថប្រយោជន៍ដល់មូលធននិយម ឬនៅពេលអនាគត នាយទុនសង្គម អាចធ្វើការជាមួយរដ្ឋាភិបាលអាមេរិក និង លោកខាងលិចដើម្បី Boost និង Ban នរណាក៏បាន ដែលប្រឆាំងនឹងពួកគេនៅក្នុងប្រទេសណាមួយក៏បាន ។

៩. កង្វល់នេះអាចជាបច្ច័យមួយដែលធ្វើឲ្យតម្លៃហ៊ុនរបស់ Twitter ធ្លាក់ចុះ ៧% ក្រោយពីចេញប្រកាស Ban ត្រាំ ជារៀងរហូត ។ អ្នកវិភាគបាននិយាយតាមរយៈវេបសាយ Bloomberg ថា ការធ្វើបែបនេះ គឺស្មើនឹងបណ្តាញសង្គមដែលធ្វើខ្លួនជាអ្នកឆ្លុះបញ្ចាំងយោបល់ មិនមែនជាសារព័ត៌មាននៅកណ្តាលទេ និងបើកផ្លូវឱ្យរដ្ឋាភិបាលរៀបចំបណ្តាញសង្គម ។ សំណួរសួរថា ប្រសិនបើប្រទេសផ្សេងទៀតរៀបចំ Twitter តើប្រទេសអាស៊ី អាស៊ាន ដោយឡែកកម្ពុជា គួរតែអនុវត្តតាមដែរឬទេ? ឬបើកម្ពុជាធ្វើតាម យើងនឹងប្រើវិធានការណា? ដោយសារតែអាមេរិកដែលបានកំណត់ស្តង់ដារពិភពលោកនៅតែមានការភាន់ច្រលំនៅពេលនេះទៀត!

១០. ក្នុងមជ្ឍដ្នានយោបាយ មានមេរៀនមួយដែលបណ្តាប្រទេសផ្សេងៗគួរតែរៀនតាម ទោះបីជាឆ្លងកាត់ជាច្រើនឆ្នាំ មកក៏ដោយ គឺគណបក្សសាធារណរដ្ឋងាកមកខាង ត្រាំ ជានិច្ច ប៉ុន្តែនៅពេលដែល ត្រាំ បំបែកសសរស្តម្ភប្រជាធិប តេយ្យរបស់ប្រទេស សាធារណរដ្ឋនិយមក៏ងាកចេញពីលោក ត្រាំ ភ្លាមៗដែរ ថែមទាំងគាំទ្រចលនាដក ត្រាំ ចេញទៀត ផង ។ មេរៀនគឺនៅពេលឈានដល់ទីបំផុត អ្នកនយោបាយនឹងត្រូវបោះបង់ចោលក្បាលរបស់ពួកគេ ប្រសិនបើពួកគេដឹកនាំប្រទេសជាតិ ឬសូម្បីតែគណបក្សរលំរលាយ ។

១១. ជំហររបស់សាធារណរដ្ឋអាចត្រូវបានគេមើលឃើញថា ជាការបង្ហាញពីអ្នកនយោបាយអាជីពដែលមានគោលការណ៍ច្រើនជាងបុគ្គលសួនតួ ប្រសិនបើគោលការណ៍នៃប្រទេសត្រូវបានរង្គោះរង្គើ ប៉ុន្តែវានៅតែអាចត្រូវបានគេមើលឃើញថាជាការរក្សាខ្លួនបានល្អបំផុតរបស់បក្សសាធារណរដ្ឋ ព្រោះការប្រព្រឹត្តរបស់លោកត្រាំ វាប្រថុយប្រថានពេក ធ្វើឱ្យគណបក្ស សាធារណរដ្ឋបាត់បង់ប្រជាប្រិយភាពតែក្នុងរយៈពេលខ្លីប៉ុនណោះ ។

១២. ទោះយ៉ាងណាក៏ដោយ សង្គមដែលមានការបែកបាក់ខ្លាំង វាពិបាកនឹងសម្របសម្រួលណាស់ ។ លោក ត្រាំ បានដោះលែងអ្នកជ្រុលនិយមរយៈពេលយូរ បន្ទាប់ពីនេះអ្នកទាំងនោះនៅតែដដែល (ឧទាហរណ៍ការគំរាមកំហែងពិធីសច្ចាប្រណិ ធានរបស់ប្រធានាធិបតីថ្មីរបស់លោក ចូ បៃដេន) ហើយនៅពេលអនាគត សាធារណរដ្ឋនិយមអាចបន្តទាញយកផលប្រយោជន៍ពីក្រុមនេះ ប្រហែលជាកំពុងស្វែងរកអ្នកចំនួសដែលមិនសូវជាខ្លាំងជាងលោក ត្រាំ ពីព្រោះក្រុមទាំងនេះជាអ្នកដើរតាមនយោបាយស្តាំនិយម រហូតដល់វាពិបាកក្នុងការប្តូរទៅម្ខាងទៀត ។

១៣. ក្នុងកម្រិតនយោបាយពិភពលោក លោក ហៃកូ ម៉ាស រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ បានក្រឡេកឃើញហេតុ ការណ៍នៅក្នុងរដ្ឋធានីវ័រស៊ីងតុន ឌី.ស៊ី. ហើយស្គាល់កង្វល់ និងព្រមានថា ប្រជាធិបតេយ្យរបស់សភាអឺរ៉ុប ពាក់ព័ន្ធនឹងហេតុការណ៍ក្នុងសហរដ្ឋអាមេរិក ដូច្នេះទើបគាត់ស្នើឲ្យមានការប៉ះប៉ូវប្រជាធិបតេយ្យនៅនៅក្នុងមជ្ឈដ្ឋានទូលំទូលាយនៃសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយត្រូវបានគេហៅថា«ផែនការម៉ារសេលដើម្បីលទ្ធិប្រជាធិបតេយ្យ (Marshall Plan for democracy)» ឬ ផែនការម៉ារសេល (Marshall Plan) ដែលសហរដ្ឋអាមេរិក ធ្លាប់ជួយស្តារអឺរ៉ុបឡើងវិញបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ។

១៤. រឿងសំខាន់ដែលលោក ហៃកូ ម៉ាស បានប្រាប់ គឺ«យើងមិនត្រូវទន់ខ្សោយជាមួយសត្រូវនៃលទ្ធិប្រជាធិបតេយ្យសេរីនោះទេ (Liberal Democracy) ដែលជាប្រជាធិបតេយ្យបែបលោកខាងលិចនោះ ។ ពាក្យនេះ រំឭកដល់ការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសលោកខាងលិច ដែលចង់ឲ្យប្រទេសដទៃទៀតនៅជុំវិញពិភពលោកមានរបបដូចលោកខាងលិច ប្រសិនបើប្រទេសណាមួយមិនអនុវត្តតាម គឺនឹងមានទណ្ឌកម្ម ។ កម្ពុជាត្រូវគិតឲ្យបានម៉ដ្ឋចត់ថា «ប្រជាធិបតេយ្យសេរីមានគុណសម្បត្តិរបស់វា  ប៉ុន្តែក៏មានគុណវិបត្តិផងដែរ» ។ ស្របពេលដែលវាមានតម្លៃជាសកល តម្រូវឲ្យយើងត្រូវតែប្រតិបត្តិតាម ដូចជា សិទ្ធិមនុស្សក៏មានគុណតម្លៃបែបដោយឡែករបស់លោកខាងលិច ដែលមិនចំណុះសង្គមខ្មែរ និងប្រទេសអាស៊ីដទៃ ហើយកម្ពុជាត្រូវពិចារណាឡើងវិញថា តើកម្ពុជាគួរតែធ្វើតាមដែរឬទេ ?

១៥. ប៉ុន្តែតាមមធ្យោបាយមួយវាអាចត្រូវបានគេមើលឃើញថា បណ្តាប្រទេសលោកខាងលិចមានការភ័យខ្លាចថា របបរបស់ខ្លួនត្រូវបានបំផ្លាញពីដែនដីរបស់ខ្លួនឯង ពីព្រោះសូម្បីតែនៅខាងក្រៅសហរដ្ឋអាមេរិកក៏ក្រុមមនុស្សនៅតែបាក់បែកគ្នា រវាងអ្នកអភិរក្សនិយម និងសេរីនិយម ដូច្នេះបន្ទាប់ពីនេះ បណ្តាប្រទេសលោកខាងលិចនឹងបង្កើតយន្តការការពារខ្លួន តាមរយៈការបង្កើនកម្លាំងប្រជាធិបតេយ្យតាមពាក្យបញ្ជា ដើម្បីបិទបាំងភាពវឹកវរដែលកើតឡើងនៅក្នុងទឹកដីរបស់ខ្លួនឯង ។

១៦. បន្ទាប់ពីអត្ថបទវិភាគនេះ ត្រូវបានសរសេររួចរាល់មិនបានប៉ុន្មានម៉ោងផង  លោកស្រីអធិការបតីអាល្លឺម៉ង់ អេន ជេឡា មឺហ្គេល ដែលជាសរសរគ្រឹះមួយនៃលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច បាននិយាយថា ការ Ban ត្រាំ មិនឲ្យ Twitter គឺជារឿងដែលមានបញ្ហា (Problematic) ហើយជាការប្រថុយប្រថាននឹងការបង្កឱ្យមានអំពើហឹង្សាបន្ថែមទៀត រួមទាំងចង្អុលបង្ហាញថា ការបិទមាត់របស់ ត្រាំ គឺជា «សិទ្ធិមូលដ្ឋានអាចជ្រៀតជ្រែកបាន» ប៉ុន្តែវាចាំបាច់ត្រូវធ្វើឲ្យស្របច្បាប់ និងក្នុងក្របខ័ណ្ឌដែលកំណត់ដោយអ្នកតាក់តែងច្បាប់ មិនមែនដោយការសម្រេចចិត្តរបស់អ្នកប្រតិបត្តិវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ពាក្យនេះអាចនាំឱ្យមានការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអំណាចផុតមេឃ រហូតគ្រោះថ្នាក់ចំពោះឋានៈប្រព័ន្ធប្រជាធិបតេយ្យ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម