#អត្ថបទសូរ្យរិទ្ធ៖
ម៉ោងប្រមាណ ៨.០០ ព្រឹក ថ្ងៃទី ៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើដំណើរមកដល់មន្ទីរពេទ្យកាល់ម៉ែត្រ រួមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ការពារមេរោគកូវីដ-១៩ ដែលមានអាយុកាលជាងមួយឆ្នាំទៅហើយ ។
ក្នុងអាស៊ីប៉ាហ្វិកនេះ ប្រទេសកម្ពុជាជាប្រទេសទី ១ ដែលទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន អាស្ត្រា ហ្សេនីកា (Astra zeneca) របស់អង្គការសុខភាពពិភពលោក នេះដោយសារគេមើលឃើញថា កម្ពុជាមានឆន្ទៈខ្ពស់ក្រោមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ឈ្លាសវៃក្នុងកិច្ចដឹកនាំកាច់ចង្កូតប្រទេសជាតិត្រូវចំចក្ខុវិស័យ មានគោលនយោបាយត្រឹមត្រូវ និងមានកិច្ចសហការគ្រប់ភាគីទាំងអស់ ។ ២. មានទំនុកចិត្ត និងសហការជាមួយអន្តរជាតិបានល្អ ៣. សាមគ្គីធ្លុង១ ជាមួយបណ្តាប្រទេសលើឆាកអន្តរជាតិ ៤. កម្ពុជាមានគុណធម៌ ព្រហ្មវិហារធម៌ជ្រាលជ្រៅក្នុងការជួយសង្គ្រោះនាវាទេសចរណ៍កាលពីផ្ទុះកូរ៉ូណាដំបូង ដែលសម្តេចតេជោបានអនុញ្ញាតឲ្យវានាទេសចរណ៍យក្សអន្តរជាតិចូលចតនៅកំពង់ផែទីក្រុងព្រះសីហនុ ដែលជាសន្តានចិត្តសប្បុរសធម៌ដ៏វិសេសវិសាល ។
នេះជាមោទកភាពរបស់ប្រជាជាតិខ្មែរដែលល្បីលើឆាកអន្តរជាតិ សម្តែងចេញតាមរយៈបេះដូងរបស់អ្នកកាច់ចង្កូចប្រទេសជាតិ គឺសម្តេចតេជោ ហ៊ុន សែន បានគ្រប់គ្រងមេរោគកូវីដបានយ៉ាងម៉ត់ចត់ ល្អប្រសើរ មិនឲ្យរីករាលដាលខ្លាំង និងមិនឲ្យជីវិតប្រជាជនខ្មែរណាម្នាក់ស្លាប់ ។
នេះជាសមត្ថភាពគ្រប់គ្រងខ្ពស់របស់ថ្នាក់ដឹកនាំខ្មែរ ជា Hero របស់ព្រះរាជាណាចក្រកម្ពុជាសម័យថ្មី រួមទាំងសមត្ថភាពជំនាញខ្ពស់របស់ក្រសួងសុខាភិបាលដែលមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីដ៏ពូកែរ៉ាប់រងរាល់បញ្ហាមេរោគរាតត្បាត ដោយឡែកទ័ពអាវស ដែលជាលោកគ្រូ អ្នកគ្រូពេទ្យដ៏អស្ចារ្យរបស់ខ្មែរ ដែលពេលនេះជាងពេលណាៗទាំងអស់ ពួកគាត់ត្រូវបានប្រជាពលរដ្ឋខ្មែរទទួលស្វាគមន៍ ទទួលស្គាល់សមត្ថភាពព្យាបាលជំងឺ និងកោតសរសើរ ។
កម្ពុជាបានទទួលវ៉ាក់សាំងពីរប្រទភេទ ១. វ៉ាក់សាំងរបស់ចិន ស៊ីណូហ្វាម ៦០ ម៉ឺនដូស និងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មុនចូលឆ្នាំខ្មែរនឹងបានផ្តល់ជូន ៤០ ម៉ឺនដូសឲ្យគ្រប់ ១ លានដូស ។ ២. វ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក បានផ្តល់ចំនួន ៣២ ម៉ឺនដូសក្នុងចំនួន ១លានដូស ក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ។
តាមរបាយការណ៍ពីក្រសួងការពារជាតិ កងទ័ពកម្ពុជាបានចាក់វ៉ាក់សាំង ស៊ីណូហ្វាមលើកទី ១ បានចំនួន 84.750 នាក់ និងចាក់លើកពីរបានចំនួន 6153 នាក់ហើយ ៕