សម្តេចនាយករដ្ឋមន្ត្រី ណែនាំបន្ថែមឲ្យក្រសួងបី ដើរតួសំខាន់

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 10:09 នាទី ល្ងាច

សម្តេចតេជោថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ ដែលដាក់ចេញនូវបទបញ្ជា គឺឱ្យយកសណ្ឋាគារពីរបន្ថែមទៀតដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើឱ្យក្រុមគ្រូពេទ្យទាហានចេញអន្តរាគមន៍ជួយគ្រូពេទ្យស៊ីវិល ។

សណ្ឋាគារពីរដែលយកមកធ្វើជាកន្លែងព្យាបាលកូវីដ-១៩ មានប្រមាណ ២០០ បន្ទប់ បន្ថែមពីលើសណ្ឋាគារអាំងទែរកុងទីណង់តាល់ថ្មីៗនេះ ព្រោះចំនួននៃការកើនឡើងរីករាលដាលមានចំនួនកាន់តែធំ ហើយកន្លែងព្យាបាល ២ កន្លែងនេះត្រូវប្រគល់ឲ្យកងទ័ពរៀបចំ និងគ្រប់គ្រង ប្រើប្រាស់វេជ្ជបណ្ឌិត និងគ្រូពេទ្យយោធាតែម្តង និងប្រគល់ឲ្យមេបញ្ជាការកងទ័ពជើងគោកជាអ្នកគ្រប់គ្រង ។

សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសម្តេចណែនាំឲ្យរៀបចំតាមមុខងារផ្សេង ដូចជា៖

-​​ ក្រសួងការពារជាតិ ជាអ្នកឲ្យកងទ័ពរៀបចំ និងគ្រប់គ្រង ប្រើប្រាស់វេជ្ជបណ្ឌិត និងគ្រូពេទ្យយោធាតែម្តង និងប្រគល់ឲ្យមេបញ្ជាការកងទ័ពជើងគោកជាអ្នកគ្រប់គ្រង ។

-ក្រសួងសុខាភិបាល បញ្ចេញឧបករណ៍ សម្ភារបរិក្ខារ រួមទាំងបំពង់ដកដង្ហើម ជូនទៅពេទ្យក្រសួងការពារ ជាតិចាត់ចែងព្យាបាលកូវីដ នៅមន្ទីរពីរថ្មី ។

-ក្រសួងហិរញ្ញវត្ថុ ជាអ្នកផ្គត់ផ្គង់ផ្ទាល់របបបន្ថែមលើប្រាក់បៀវត្សរ៍ ដែលរបបកងទ័ពនេះ ទទួលបានដូចរបបគ្រូពេទ្យស៊ីវិលដែរ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម