៤០ ថ្ងៃ តើអ្នកតស៊ូមីយ៉ាន់ម៉ាបានទទួលអ្វីខ្លះ ហើយរដ្ឋាភិបាលយោធាបានបន្ទន់ឥយាបថអ្វីខ្លះចំពោះសម្ពាធរបស់អន្តរជាតិ?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី13 ខែមិីនា ឆ្នាំ2021 ម៉ោង 2:49 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ចាប់តាំងពីការដណ្តើមកាន់កាប់អំណាចដោយរដ្ឋប្រហាររបស់ ឧត្តមសេនីយ៍ មីន អង ឡាយ នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ មក មានរឿងរ៉ាវជាច្រើនបានកើតឡើងជ្រោងច្រាង រួមទាំងការចាប់ខ្លួនលោកស្រី អ៊ុន សានស៊ូឃ្យី និង ប្រធានា ធិបតី Win Myin រហូតដល់ប្រជាជនគ្រប់សាសនា កុលសម្ព័ន្ធទាំងអស់នៅទូទាំងប្រទេស ងើបតវ៉ាមិនធម្មតា ។ ពួកយោធាផ្តាច់សញ្ញាអ៊ិនធឺរណែតនិងទូរទស្សន៍ បង្ក្រាបដោយហិង្សាលើក្រុមបាតុករ ជាហេតុនាំឱ្យមានការនិរទេសទៅប្រទេសឥណ្ឌារបស់ប៉ូលីសមីយ៉ានម៉ាដែលស្អប់រដ្ឋប្រហារ ។

ប្រជាជនមីយ៉ាន់ម៉ាដុតរូប មីន អង ឡាយ នៅទីក្រុងម៉ាន់ដាឡេយ  កាលពីថ្ងៃទី ៣ មីនា (REUTERS)

យោងតាមសមាគមជំនួយពន្ធនាគារនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ាអោយដឹងថា ការចោទប្រកាន់ជាច្រើនមុខទៅលើលោកស្រី អ៊ុង សានស៊ូឃ្យី និងមនុស្សជាង ៦០ នាក់បានស្លាប់នៅក្នុងការតវ៉ា ព្រមទាំង ២.០០០ នាក់ត្រូវចាប់ខ្លួន ។

យុវតីមីយ៉ាន់ម៉ាបង្ហូរទឹកភ្នែក និងលើកម្រាម ៣ ក្នុងពិធីសូត្រមន្តឲ្យអ្នកស្លាប់ក្នុងការតវ៉ារដ្ឋាភិបាលយោធា នៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ៤ ខែមីនា (REUTERS)

ទោះយ៉ាងនេះក៏ដោយ ប្រជាជនមីយ៉ាន់ម៉ា ព្រះសង្ឃ ប៉ូលិស បុគ្គលិកឯកជន រាជការគ្រប់រូបនៅតែងើបតស៊ូមិនរាថយដើម្បីឆក់យកប្រជាធិបតេយ្យ និងមេដឹកនាំដែលពួកគេជ្រើសរើស ហើយសុទិដ្ឋិនិយមមិនចង់ឲ្យប្រទេសជាទីស្នេហារបស់ខ្លួនធ្លាក់ក្រោមស្រមោលរដ្ឋាភិបាយោធា ។

ក្រុមបាតុករច្នៃរបាំងដែកខ្លួនឯង នៅទីក្រុងយ៉ាំងហ្គោន ថ្ងៃទី ៨ មីនា (AFP)

ស្របពេលជាមួយគ្នានេះ បងប្អូនជនជាតិមីយ៉ាន់ម៉ានៅក្រៅប្រទេស បានរួមតវ៉ាប្រឆាំងរដ្ឋប្រហារដូចគ្នា ទាំងប្រទេស​ជប៉ុន ថៃ ស្រីលង្កា កូរ៉េខាងត្បូង និងជាច្រើនប្រទេសទៀតនៅលើសកលលោក ។ ជាច្រើនប្រទេសបានថ្កោលទោសរដ្ឋា​ភិបាលយោធា ដែលប្រព្រឹត្តអំពើហិង្សាឃោរឃៅទៅលើហ្វូងបាតុករ ហើយក៏មានការទណ្ឌកម្មក្រុមហ៊ុនពាក់ព័ន្ធ និងកូនរបស់ឧត្តមសេនីយ៍ ២ រូបផងដែរ ​។ ឯធនាគរាអភិវឌ្ឍអាស៊ី (ADB) ក៏បានផ្អាកថវិកាជំនួយក្នុងគម្រោងការអភិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា ។

ប្រជាជនមីយ៉ាន់ម៉ាចូលរួមបុណ្យសពយុវតីសកម្មជនអាយុ ១៩ ឆ្នាំ (១ មីនា ២០២១) (REUTERS)

គេអានព័ត៌មាន មានប្រជាជនស្លាប់រាល់ថ្ងៃ ដែលគ្មាននរណាដឹងថា លទ្ធផលនៃការតវ៉ាបានលទ្ធផលអ្វីខ្លះកមដាក់ក្នុងទ្រូង ហើយខាងមុខទៀតនឹងទៅជាយ៉ាងម៉េច រដ្ឋាភិបាលបង្កើតដោយយោធាមីយ៉ានម៉ា ហាក់ដូចមិនអើពើ ឬធ្វើព្រងើយ​កន្តើយចំពោះសម្ពាធកាន់តែធ្ងន់របស់អន្តរជាតិ មានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេសជាដើម ៕

កម្រងបាច់ផ្កានិងទង់បក្សNLD របស់លោកស្រី អ៊ុន សានស៊ូឃ្យី ដោតលើថ្នល់ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ (AFP)

ទាហានមីយ៉ាន់ម៉ាឃុំខ្លួនបាតុករដែលចាប់បាន (AFP)

ទាហានមីយ៉ាន់ម៉ាបង្រ្កាបចលាចលម៉ាទំហឹងនៅទីក្រុងយ៉ាងហ្គោន ថ្ងៃទី ២៣ មីនា (REUTERS)

ប្រជាជនមីយ៉ាន់ម៉ាលើកម្រាមដៃ ៣ ស្រែកថា «ពួកយើងមិនសុខចិត្តលុតជង្គង់នៅក្រោមស្បែកជើងយោធាទេ» ក្នុងទីក្រុងយ៉ាំងហ្គោន ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១(REUTERS)

ប្រជាជនបង្ហាញសម្បកគ្រាប់កាំភ្លើងពិតរបស់យោធាបាញ់មកលើហ្វូងបាតុករ កាលពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១ (REUTERS)

តម្រួតបង្ក្រាបចលាចលនៅទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២១ (REUTERS)

យុវជនអ្នកតវ៉ាមីយ៉ាន់ម៉ា រៀបឥដ្ឋទប់ទល់ជាមួយប៉ូលិស (AFP)

យាយជីជនជាតិមីយ៉ាន់ម៉ា លុតជង្គង់អង្វរឲ្យតម្រួតឈប់បាញ់មនុស្ស (Myitkyiana News Journal)

ប្រជាជនមីយ៉ាន់ម៉ាយកខោអាវចងព្យួរកណញតាលថ្នល់ ដោយសារប្រជាជនមានមជំនឿថា បើដើរអោនឆ្លងកាត់ខាងក្រោម គឺវាមានរឿងមិនល្អ នៅទីក្រុងយ៉ាងហ្គោន REUTERS)

កម្រងបាច់ផ្កាដែលប្រជាជនមកចូលរួមបុណ្យសពយុវតី ១៩ឆ្នាំ ដែលត្រូវបាញ់ស្លាប់ ៤ មីនា (REUTERS)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម