ក្លាយជារឿងរ៉ាវចម្លែកមួយនៅបរទេស ស្តីពីបទប្បញ្ញតិ្តនៃការចាក់សោកូវីដ-១៩ នៅប្រទេសបារាំង ដែលតឹងរឹងហួសហេតុ រហូតដល់ប្រតិបត្តិករហាងផ្សេងៗចាប់ផ្តើមតវ៉ាជាមួយនឹងគំនិតធ្វើឱ្យវិលមុខ ហើយបានណាត់គ្នា បញ្ជូនខោអាវទ្រនាប់ ត្រង់ទៅនាយករដ្ឋមន្រ្តី ។
ហាងផ្សេងៗនៅក្នុងប្រទេសបារាំង ណាត់គ្នាបញ្ជូន «ខោឈុតក្នុង» ទៅឲ្យលោក ហ្សង់ កាសតិក នាយករដ្ឋមន្ត្រី វ័យ ៥៥ឆ្នាំ ដោយសារម្ចាស់ហាងមិនពេញចិត្តនឹងវិធានការ Lockdown ការពារកូវីដ-១៩ ។ យុទ្ធនាការបញ្ជូនខោទ្រនាប់ដល់នាយករដ្ឋមន្រ្តីបារាំង គឺមកពីក្រុម Action Culottée ដែលផុសលើហ្វេសប៊ុកប្រកាសពីបណ្តឹងតវ៉ានានា និងរូបថតខោទ្រនាប់ មុនពេលបញ្ជូនវត្ថុប្រៃសណីយ៍ទៅវិមានរដ្ឋាភិបាល ។
តើយុទ្ធនាការនេះមានគោលបំណងអ្វី? គឺត្រូវស្រែកថារាល់អាជីវកម្មចាំបាច់ រួមទាំងការលក់ខោទ្រនាប់ ហើយរដ្ឋាភិបាលមិនគួរកំណត់ថាអាជីវកម្មមួយណាសំខាន់ជាងនោះទេ ។
ព្រឹត្តិការណ៍នេះ ប្រសិនបើមន្រ្តីនៅវិមានរដ្ឋាភិបាលបារាំងធ្វើការដោយស្មោះត្រង់ក្នុងភារកិច្ចរបស់ពួកគេ... គេធានាថាការងារនេះលោក ហ្សង់ កាសតិក នឹងទទួលបានបរិមាណដ៏ច្រើនមហាសាល អាចច្រើនជាងអ្វីដែលទូដាក់ខោអាវរបស់នាយករដ្ឋមន្រ្តីមាន !
ប្រភព springnews
បកប្រែដោយ លោក សូរ្យសែង