បាតុករនេប៉ាល់ ប្រឆាំងនឹងជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី22 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:48 នាទី ល្ងាច

 

ប្រភពពីវេបសាយ bangkokbiznews

ដោយ សាវុឌ្ឍ

តម្រួតនៅរដ្ឋធានីកាតម៉ាន់ឌូ ប្រទេសនេប៉ាល់ បានបង្ក្រាបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់ទឹក បំបែកហ្វូងអ្នកតវ៉ាជាច្រើនរយនាក់ ដែលប្រឆាំងនឹងគម្រោងការកម្មវិធីជំនួយហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយធ្វើឱ្យបាតុករជាច្រើនរងរបួស ដែលភាគច្រើនជាអ្នកគាំទ្រគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចសំខាន់ពីររបស់ប្រទេសនេប៉ាល់ ។

ក្នុងឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ជំនួយ (USAID) បានយល់ព្រមផ្តល់ជំនួយចំនួន ៥០០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍផ្លូវថ្នល់ ៣០០ គីឡូម៉ែត្រ ដែលរដ្ឋាភិបាលនេប៉ាល់និយាយថា ជាថវិកាជំនួយគ្មានសំណង និងគ្មានលក្ខខណ្ឌ ប៉ុន្តែ​បក្ស​ប្រឆាំង​ចាត់​ទុក​ថា​វា​ជា​ការ​រំលោភ​ច្បាប់ និង​អធិបតេយ្យភាព​របស់​ប្រទេស វាជាការធ្វេសប្រហែសរបស់សមាជិកសភា ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសនេប៉ាល់ បានយករឿងនេះទៅអនុម័តពីក្រុមប្រឹក្សា ដោយសារតែមើលឃើញថា វាជាអត្ថប្រយោជន៍ដល់ប្រជាជន យ៉ាងហោចណាស់ ២៤ លាននាក់ក្នុងចំណោមប្រជាជន ៣០ លាននាក់ ។

​បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​នេប៉ាល់បញ្ជាក់ថា ជំនួយ​នេះ​ជា​អំណោយ​របស់​ជនជាតិ​អាមេរិក​ក្នុង​ការ​ជួយ​បង្កើត​ការងារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតរបស់ប្រជាជននេប៉ាល់ ហើយក៏ជា​សំណើ​របស់​រដ្ឋាភិបាល​នេប៉ាល់ ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​សេដ្ឋកិច្ច​ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម