ការបារម្ភរបស់អាមេរិក គឺ​ខ្លាច​អាវុធ​ដែល​បញ្ជូន​ទៅ​ជួយ​អ៊ុយក្រែន ​ធ្លាក់​ទៅ​ក្នុង​ដៃអ្នក​ផ្សេង!

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី22 ខែមេសា ឆ្នាំ2022 ម៉ោង 8:02 នាទី ល្ងាច

REUTERS/Valentyn Ogirenko/File Photo

 

អត្ថបទ សូរ្យរិទ្ធ៖

ប្រភពជាច្រើនបានប្រាប់ CNN ថា សហរដ្ឋអាមេរិកបានតាមដានសព្វាអាវុធ រួមទាំងមីស៊ីលប្រឆាំងរថក្រោះ មីស៊ីលប្រឆាំងយន្តហោះ បញ្ជូន​ទៅ​ឲ្យអ៊ុយក្រែន​តាមតែ​មធ្យោបាយ​មួយ​ចំនួន​ប៉ុណ្ណោះ ព្រោះ​អាមេរិក​មិន​មាន​វត្តមាន​យោធា​នៅ​អ៊ុយក្រែនទេ ខណៈពេលដែលប្រព័ន្ធអាវុធធុនតូចៗ អាចចល័តបានស្រួលកំពុងបន្តហូរចូលអ៊ុយក្រែន។ អាមេរិកមើលឃើញថា ការផ្តល់សព្វាវុធរាប់រយលានដុល្លារវាមានសារសំខាន់ណាស់ចំពោះសមត្ថភាពរបស់អ៊ុយក្រែនក្នុងការប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី ។

ទាំង​មន្ត្រី​អាមេរិក និង​អ្នក​វិភាគ​ការពារ​ជាតិ​យល់​ឃើញថា ហានិភ័យគឺរយៈពេលវែង សព្វាវុធ​ទាំង​នោះ​ខ្លះ​អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​យោធា​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត ដែលសហរដ្ឋអាមេរិកមិនមានបំណងបញ្ជូនអាវុធទៅឱ្យ ។ ប្រភព​មួយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​អំពី​ការ​ស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ CNN ថា​៖ «យើង​មាន​ភាព​ស្មោះ​ត្រង់​មួយ​រយៈ​ខ្លី ប៉ុន្តែនៅពេលដែលចូលទៅក្នុងពពកនៃសង្រ្គាម យើងស្ទើរតែមិនមានអ្វីទាំងអស់ វា (អាវុធ) បានធ្លាក់ចូលទៅក្នុងប្រហោងខ្មៅដ៏ធំមួយ អ្នក​ស្ទើរ​តែ​មិន​ដឹង​អំពី​វា​ទេ»។

CNN បាននិយាយយោងតាមមន្ត្រីការពារជាតិម្នាក់ថា៖ ក្នុង​ការ​សម្រេច​ចិត្ត​បញ្ជូន​សព្វាវុធ និង​ឧបករណ៍​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យអ៊ុយក្រែន ខាងរដ្ឋបាលរបស់លោក ចូ បៃដេន បានចាត់ទុកថាជាហានិភ័យមួយ ដែលអាវុធមួយចំនួនអាចធ្លាក់នៅទីកន្លែងដែលមិននឹកស្មានដល់ ប៉ុន្តែ​បាន​ចាត់​ទុកថា ​ការ​ផ្គត់ផ្គង់​អាវុធ​មិន​គ្រប់គ្រាន់​ដល់​អ៊ុយក្រែន​ គឺ​ជា​ហានិភ័យ​ធំ​ជាង ព្រោះ​យោធា​អាមេរិក​មិននៅក្នុងប្រទេស​អ៊ុយក្រែនទេ ដូច្នេះហើយ អាមេរិក និង NATO ពឹងផ្អែកជាចម្បងលើព័ត៌មានពីរដ្ឋាភិបាលអ៊ុយក្រែនដោយផ្ទាល់ ។ មន្ត្រីជាច្រើនបានដឹងថា អ៊ុយក្រែនត្រូវបានលើកទឹកចិត្តឱ្យផ្តល់ព័ត៌មានជាក់លាក់ដែលនឹងជួយគាំទ្រជំនួយ ដែលនឹងបានទទួលអាវុធ និងជំនួយការទូតបន្ថែមទៀត ។

CNN បាននិយាយទៀតថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មន្ត្រីអាមេរិក និងលោកខាងលិចបានចែករំលែកព័ត៌មានអំពីប្រទេសរុស្ស៊ី ដែលដឹងថា ​តើ​ឃ្លាំង​អាវុធ, សក្តានុពលរបស់កងទ័ព ស្ថិតនៅកន្លែងណា និងប្រភេទអាវុធណាដែលរុស្ស៊ីប្រើជាមយយអ៊ុយក្រែន ប៉ុន្តែសម្រាប់កងទ័ពអ៊ុយក្រែន មន្ត្រីដឹងថាលោកខាងលិច រួម​ទាំង​សហរដ្ឋ​អាមេរិក​ក៏​នៅ​មាន​ចន្លោះ​ប្រហោង​នៃ​ព័ត៌មាននេះ ។

រដ្ឋាភិបាល​អាមេរិក និង​ប្រទេស​សមាជិក​ណាតូ បាន​ផ្តល់​អាវុធ​តាម​ការអំពាវនាវ​របស់​យោធា​អ៊ុយក្រែន ទាំងមីស៊ីល Javelin ឬ Stinger ឬប្រព័ន្ធការពារដែនអាកាស S-300 របស់ស្លូវ៉ាគី ដែលត្រូវបានដាក់ពង្រាយកាលពីសប្តាហ៍មុន ។

ទូរទស្សន៍ CNN បាននិយាយថា ប្រភពជំនាញក្នុងរឿងនេះបាននិយាយថា៖ តាមធម្មជាតិ កាំជ្រួច Javelin និង Stinger និងកាំភ្លើងវែង រួមទាំងគ្រាប់រំសេវ គឺពិបាកតាមដានជាងអាវុធធំៗ ដូចជា S-300 ដែលដឹកជញ្ជូនតាមរថភ្លើង ប៉ុន្តែវាពិបាកក្នុងការតាមដានការចល័ត និងការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង ។

កាល​ពី​សប្តាហ៍​មុន អាមេរិក​ទើប​តែ​បញ្ជូន​អាវុធ​ធុន​ធ្ងន់ រួមទាំងឧទ្ធម្ភាគចក្រ Mi-17 ចំនួន ១១ គ្រឿង កាណុង Howitzer ១៨ 155mm និង 300 Switchblade យន្តហោះគ្មានមនុស្សបើកទៅឲ្យអ៊ុយក្រែន ប៉ុន្តែអាវុធទាំងនេះភាគច្រើនមិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេ ហើយយន្តហោះគ្មានមនុស្សបើក Switchblade គឺជាយន្តហោះបើកប្រើតែ​មួយដង ដែលធ្វើឱ្យពួកគេពិបាកក្នុងការតាមដាន ។

នេះ​បើ​តាម​លោក ចន ខឺប៊ី (John Kirby) អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិកនិយាយថា ក្រសួងការពារជាតិមិនបានបន្ទោសអ៊ុយក្រែនទេ ហើយ​រថយន្ត​ដឹក​សព្វាវុធ​ដែល​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក​នឹង​ត្រូវ​ទាហាន​អ៊ុយក្រែនទួល​នៅ​ប៉ូឡូញ ហើយ​បើក​ចូល​អ៊ុយក្រែន ដូច្នេះ «បន្ទាប់មក វាអាស្រ័យទៅលើអ៊ុយក្រែន កន្លែងដែលត្រូវយកវាទុក និង របៀបបែងចែកវានៅក្នុងប្រទេស» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម