វិបត្តិថាមពលអឺរ៉ុប! ទីក្រុងអាល្លឺម៉ង់ បិទភ្លើងអគាររដ្ឋ-លេនម៉ារក៍ជាង ១០០ កន្លែង ដើម្បីសន្សំសំចៃថាមពល

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី19 ខែសីហា ឆ្នាំ2022 ម៉ោង 7:27 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ទីក្រុងប៊ែរឡាំងបានបញ្ឈប់ការបំភ្លឺអគាររដ្ឋាភិបាលប្រហែល ១០០ កន្លែងជាប្រវត្តិសាស្ត្រ ចាប់តាំងពីចុងខែកក្កដា ដើម្បីសន្សំសំចៃថាមពល ដោះស្រាយលទ្ធភាពនៃវិបត្តិកង្វះខាតក្នុងរដូវរងា ។

អគារនៅជុំវិញទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រមាណ ១៥០ កន្លែង ត្រូវ​បាន​គេ​លែង​បំភ្លឺ​នៅ​ពេល​យប់ បន្ទាប់​ពី​មាន​ព័ត៌មាន​មុន​ថា​អគារ​រដ្ឋាភិបាល​រហូត​ដល់​២០០​នឹង​ត្រូវ​បិទ ហើយថា ​ដំណើរការ​សន្សំ​សំចៃ​ថាមពល​នឹង​បញ្ចប់​នៅ​ចុង​ខែ​សីហានេះ ។

យោងតាមទីភ្នាក់ងារបរិស្ថានទីក្រុងប៊ែរឡាំងថា អគារចំនួន 150 រួមមាន សសរជ័យជំនះ វិហារប៊ែរឡាំង វិហារ Kaiser Wilhelm Memorial វិមាន Charlottenburg និងរោងល្ខោនអូប៉េរ៉ា ប្រើអគ្គិសនីប្រហែល 150,000 ទៅ 200,000 គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលមានតម្លៃ 40,000 អឺរ៉ូក្នុងមួយឆ្នាំ ។

«​ក្នុង​ស្ថានភាព​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការប្រឈម យើងត្រូវពិនិត្យមើលគ្រប់ជម្រើស ដើម្បីសន្សំសំចៃថាមពល» មន្ត្រីអាល្លឺម៉ង់និយាយ ។

ប្រទេសអាល្លឺម៉ង់ និងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ប្រឈមមុខនឹងសម្ពាធថាមពល ដោយសារតម្លៃឡើងខ្ពស់នៅជុំវិញពិភពលោក និងដើម្បីកាត់បន្ថយការគ្រោងទុកនៃវិបត្តិ នៅដើមខែសីហា ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តផែនការមួយ រដ្ឋជាសមាជិកសហភាពអឺរ៉ុបនឹងត្រូវកាត់បន្ថយការប្រើប្រាស់ឧស្ម័ន 15% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម