សម្តេចតេជោស្នើឲ្យក្រសួងយុត្តិធម៌ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យបាន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី26 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:19 នាទី ល្ងាច

 by Dararith

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាថ្លែងថាការគ្រប់គ្រងនយោបាយព្រហ្ម ទណ្ឌត្រូវជាកាតព្វកិច្ចចាំបាច់ណាស់ក្នុងកាលៈទេសៈបច្ចុប្បន្ន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «នៅក្នុងកាលៈទេសៈនេះដើម្បីធានានូវស្ថេរភាព សន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេស ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌជាកាតព្វកិច្ចចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើហើយ» ។

សម្តេចតេជោបន្តថា សូមកុំភ្លេចថា ក្រសួងយុត្តិធម៌ក្នុងនាមឲ្យរដ្ឋាភិបាលនៅក្នុងក្រុមប្រឹក្សាអង្គចៅក្រម ចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យបានរឹងមាំ ជាពិសេសប្រទេសរបស់យើងដែលពោរពេញទៅដោយអំពើជ្រុលនិយមដែលបន្តវត្តមាននៅកម្ពុជា ដូចនេះទាមទារឲ្យរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យបាន។

សម្តេចតេជោបញ្ជាក់ថា ចំណុចនេះមិនត្រូវមើលស្រាលទេ ហេតុអ្វីបានជានៅប្រទេសជិតខាងយើងសុខៗមានការផ្ទុះអាវុធ ឥឡូវនេះកំពុងរត់ចូលមកក្នុងស្រុកយើងមួយចំនួន ហើយមួយចំនួនទៀតកំពុងលាក់ខ្លួននៅក្នុងប្រទេសរបស់យើង ហើយហេតុអ្វីបានជារុស្ស៊ីចាប់ផ្ដើមមានកម្លាំងប្រដាប់អាវុធ នេះគឺជាស្ថានភាពមួយដែលយើងគួរស្វែងយល់អំពីស្ថានភាពដែលកំពុងកើតមាននៅប្រទេសរុស្ស៊ីក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ពីបញ្ហាកងទ័ពស៊ីឈ្នួលមួយដែលវាមិនបានវ៉ៃឲ្យរុស្ស៊ី វាបែរជាវ៉ៃនៅក្នុងប្រទេសរុស្ស៊ីទៅវិញនេះជាបញ្ហាមួយដែលត្រូវគិត ៕

 

 រូបថតផេកសម្តេចតេជោ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម