លោក ថាក់ស៊ីន នៅពន្ធនាគារបានមួយយប់ ស្រាប់តែធ្លាក់ខ្លួនឈឺ ជំងឺចាស់រើ ! អគារគាត់នៅជាន់ទី ១៤ មួយជាន់មានតែពីរបន្ទប់

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែសីហា ឆ្នាំ2023 ម៉ោង 7:34 នាទី ល្ងាច

 

ដោយ សូរ្យសែងៈ

ពីករណីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ឈិនវ៉ាត់ ស្រាប់តែធ្លាក់ខ្លួនឈឺ បន្ទាប់ពីយប់ដំបូងនៅក្នុងពន្ធនាគារ ។ ភ្លាមៗក៏​យក​ទៅ​មន្ទីរពេទ្យ​ប៉ូលិស​ទាំង​កណ្តាល​យប់ ជាមួយនឹងការគេងមិនលក់ តឹងទ្រូង សម្ពាធឈាមខ្ពស់ កម្រិតអុកស៊ីសែនចុងម្រាមដៃទាប បូករួមទាំងជំងឺប្រចាំកាយដែលមានស្រាប់ រួមទាំងជំងឺ myocardial ischemia សម្ពាធឈាមខ្ពស់ និងជំងឺរលាកសួតរ៉ាំរ៉ៃ និង ជំងឺឆ្អឹងខ្នង ។

ទីបំផុតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ 2២០២៣ វេលាថ្ងៃត្រង់ មានសេចក្តីរាយការណ៍បន្ថែមថា គ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទ និងបានចេញវេជ្ជបញ្ជាបីប្រភេទឲ្យលោក ថាក់ស៊ីន ទទួលទាន រួមទាំងថ្នាំប្រឆាំងនឹងការកកឈាម ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ព្រោះ​មាន​ជំងឺ​ពី​កំណើត​ហើយ បច្ចុប្បន្នកំពុងសម្រាក មាន​មន្ត្រី​សម្របសម្រួល​មើល​ការ​ខុស​ត្រូវ។

បន្ថែម​ពី​លើ​នេះ គេ​បាន​រាយការណ៍​ថា លោក ថាក់ស៊ីន កំពុង​សម្រាក​នៅ​បន្ទប់​អ្នក​ជំងឺ​ពិសេស​នៅ​ជាន់​ទី ១៤ នៃ​មន្ទីរពេទ្យ​ប៉ូលិស នៅជាន់នោះ មានស្លាបបន្ទប់២ ។ លោកថាក់ស៊ីន ស្ថិតនៅក្នុងបន្ទប់ Royal Suite ១៤០៤ ជាន់ទី១៤ អគារមហាភូមិភុនរាជានុសន ៨៨ វស្សា បន្ទប់នេះជាបន្ទប់ពិសេសកម្រិតខ្ពស់ សម្រាប់​ទទួលមនុស្សពិសេសកម្រិតខ្ពស់ ឬ​ប៉ូលិស​ត្រឹម​ថ្នាក់​ឧត្តម​សេនីយ៍​ប៉ុណ្ណោះ ភ្ញៀវមិនអាចចូលបានទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម