ថ្ងៃនេះ និងថ្ងៃស្អែក (17-18 កុម្ភៈ) ប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនកម្រិតបរិញ្ញាបត្រវិស័យសុខាភិបាល

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 9:03 នាទី ល្ងាច

ការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនកម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានប្រព្រឹត្តទៅរយៈពេលពីរសៀល គឺរសៀលថ្ងៃទី 17-18 ខែកុម្ភៈ ឆ្នាំ 2024 ធ្វើឡើង ៤ មណ្ឌល មានមណ្ឌលវិទ្យាល័យ សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាល័យបាក់ទូក ។

ការប្រឡងនេះ មានការចូលរួមសង្កេតការណ៍ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រមាណជាង ២០០នាក់ នៅតាមមណ្ឌលប្រឡងទាំង ៤ ។

រីឯវិញ្ញាសាប្រឡង ថ្ងៃទីមួយ មាន ជីវៈវិទ្យា និង គីមីវិទ្យា ថ្ងៃទីពីរ គណិតវិទ្យា ។ ការប្រឡងមានភាពសុក្រឹត តម្លាភាព និងយុត្តិធម៌ គ្មានបែកធ្លាយវិញ្ញាសា និងការវេចខ្ចប់មានរបៀបរៀបរយ ប្រយ័ត្នប្រយែង របស់គណៈកម្មការរៀបចំការប្រឡង ដែលមានការចូលរួមពីក្រសួងមុខងារសាធារណៈ តាមកំណែទម្រង់របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ «អ្នកចេះ គឺជាប់» ៕

រូបភាព ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម