សម័យរបស់អាមេរិក រើសយុវជនជំនាន់ថ្មីអាយុតិចបំផុតចូលសភា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី06 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 6:41 នាទី ព្រឹក

ដោយ សូរ្យសែង៖

យុវជនវ័យ ២៥ ឆ្នាំពីរដ្ឋណ័រឃែរ៉ូលៃណា គឺ ម៉េឌីសាន់ ខូវថន (Madison Cawthorne) អ្នកនយោបាយជំនាន់ថ្មី វ័យក្មេងរបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ(Republican)) បានបើកប្រវត្តិសាស្ត្រថ្មីដល់នយោបាយអាមេរិក ដោយក្លាយជាសមាជិកសភាវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រដ៏ទំនើបនេះ ឬចាប់តាំងពីឆ្នាំ1797 ដោយការយកឈ្នះ ម៉ូដាវីស (Modavis) ពីគណបក្សប្រជាធិបតេយ្យ (Democrat) ដោយសម្លេង ៥៤.៥២% ទល់ ៤២,៣៦% ។

Cawthorne មានគំនិតអភិរក្សប្រឆាំងនឹងការរំលូតកូន គាំទ្រសិទ្ធិគ្រប់គ្រងអាវុធ និងប្រឆាំងជនអន្តោប្រវេសន៍ ។ យុវជនអ្នកនយោបាយរូបនេះបានសន្យានៅលើគេហទំព័រផ្ទាល់ខ្លួនថា ដើម្បីការពារតម្លៃជំនឿ គ្រួសារ និងសេរីភាព ដែលបានធ្វើឱ្យសហរដ្ឋ​អាមេរិកអស្ចារ្យដូចបច្ចុប្បន្ន ។

Cawthorne ជាជនពិការភាព បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៤ ហើយត្រូវជិះរទេះរុញ បច្ចុប្បន្នគាត់ជាម្ចាស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ និងជាអ្នកនិយាយបំផុសគំនិត ។

 

នេះជាអ្នកកំណត់ត្រាក្មេងជាងគេក្នុងសភាខុនហ្គ្រេស គឺAlexandria Ocasio Cortez ពីគណបក្សប្រជាធិបតេយ្យ នៃទីក្រុង​ញូវយ៉ក ដែលមានអាយុ ២៩ ឆ្នាំ ២ ខែ ២២ ថ្ងៃបន្ទាប់ពីជាប់ឆ្នោតក្នុងឆ្នាំ ២០១៨ ប៉ុន្តែតាមពិត សមាជិកសភាវ័យក្មេងបំផុតដែលមិនធ្លាប់បោះឆ្នោតជ្រើសរើសពិតប្រាកដ គឺលោកWilliam Charles Cole Claiborne មកពីរដ្ឋ ថេននិស៊ី (Tennessee) ជាប់ឆ្នោតនៅឆ្នាំ ១៧៩៧ ក្នុងអាយុត្រឹមតែ ២២ ឆ្នាំ ប៉ុន្តែគាត់ត្រូវបានគេផ្តល់ឋានៈបែបនេះ ទោះបីមិនទាន់មានអាយុ ២៥ ឆ្នាំ យោងទៅតាមរដ្ឋធម្មនុញ្ញក៏ដោយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម