បវេសនកាលជិតមកដល់ហើយ ឯសាលាឯកជនក៏ចាប់ផ្តើមចូលបណ្តើរៗហើយដែរ

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែមករា ឆ្នាំ2021 ម៉ោង 4:46 នាទី ល្ងាច

 

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យសាលារៀន និងសារមន្ទីរនានានៅទូទាំងប្រទេស បើកដំណើរការឡើងវិញហើយ បន្ទាប់​ពីរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល បានបន្ធូរបន្ថយវិធានការចាក់សោរអស់រយៈពេល ៦ សប្តាហ៍ដោយសារតែការផ្ទុះឡើងនៃ COVID-១៩ នៅចុងឆ្នាំមុន ។

កម្ពុជាមានប្រជាជនត្រឹមតែ ១៦ លាននាក់ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ពីមេរោគឆ្លងនេះ ដោយមានករណីឆ្លងតែ ៣៨២ ករណីប៉ុណ្ណោះ មិនមានអ្នកស្លាប់ឡើយ ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើង ហើយបានរកឃើញការផ្ទុះឡើងនៃចង្កោមនៅក្នុងខែវិច្ឆិកា ។

កាលពីថ្ងៃទី ៥ មករា សិស្សសាលាបានពាក់ម៉ាស់បានឈរតម្រង់ជួររង់ចាំការត្រួតពិនិត្យសីតុណ្ហភាព និងលាងដៃ មុនពេលត្រូវបានអនុញ្ញាតឱ្យចូលក្នុងសាលា ស្របពេលដែលសាលារៀនឯកជន គេសង្កេតឃើញចាប់ផ្តើមចូលរៀនជាបណ្តើរៗហើយដែរ តែអ្វីដែលត្រូវប្រយ័ត្ន គឺអនាម័យដោយលាងដៃនឹងសាប៊ូ ទឹកអាល់កុល ជែល និងគោរពតាមវិធានការក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម