ខ្លោចចិត្តណាស់ រូបភាពដ៏សោកសង្រេងនៅឥណ្ឌា អ៊ំប្រុសដឹកសពប្រពន្ធធ្លាក់ក្រោមកង់  រីឯបងប្អូនឌុបម្តាយរកគ្រូពេទ្យ តែមិនដឹងម្តាយស្លាប់នៅកណ្តាលផ្លូវ! ពេលនេះខ្លួនត្រូវទីពឹងខ្លួន ទោះរស់ ឬស្លាប់ក៏ត្រូវតស៊ូខ្លួនឯង...

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី02 ខែឩសភា ឆ្នាំ2021 ម៉ោង 9:01 នាទី ល្ងាច

ដោយ សូរ្យសែង៖

ស្ថានការណ៍រាលដាលមេរោគកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាកាន់តែឆ្លងសម្បើម រហូតតួលេខក្នុងមួយថ្ងៃឆ្លងដល់ ៤០ ម៉ឺននាក់ ដែលតាមការព្យាករណ៍ទុកអាចដល់ ៥០ ម៉ឺននាក់ ហើយគ្រាន់តែរយៈពេល ៧ ថ្ងៃ នៅឥណ្ឌាឆ្លងដល់ជាង ២លាននាក់ ។

រូបភាពដែលដ៏គួរឲ្យខ្លោចផ្សា សោកសង្រេង ធ្វើឱ្យយើងដឹងថា ឥឡូវនេះនៅក្នុងប្រទេសឥណ្ឌា មនុស្សគ្រប់គ្នាកំពុងត្រូវតស៊ូជាមួយគ្នា ដូចនៅក្នុងវីដេអូឃ្លីបបងប្អូនជនជាតិឥណ្ឌាពីរនាក់បានជិះម៉ូតូឌុបម្តាយដែលមានមេរោគកូវីដ-១៩ក្នុងខ្លួនទៅរកគ្រូពេទ្យឲ្យជួយ ក្រោយពីគ្មានរថយន្តពេទ្យមកដឹក តែមិនបានដឹងថាម្តាយស្លាប់ទៅហើយទេ!

ណារេនដ្រា ចិនជូ(Narendra Chenchu) និង រ៉ាមេស (Ramesh) ព្យាយាមនាំម្តាយអាយុ ៥០ឆ្នាំ ទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋអានថនប្រទេស តែក្រោយបន្តិចគាត់ក៏ដាច់ខ្យល់កណ្តាលផ្លូវ ។

ស្របពេលជាមួយគ្នានេះ នៅរដ្ឋឧត្តរប្រទេស ក៏មានរូបភាពដ៏អណោចអធម្មគួរឲ្យស្លុត នូវអ៊ំប្រុសអាយុ ៧០ ឆ្នាំត្រូវដឹក សពភរិយាស្លាប់ដោយកូវីដ-១៩ នឹងកង់កញ្ចាស់ទៅកាន់ផ្ទះរបស់គាត់ តែត្រូវធ្លាក់មកក្រោមកង់គួរឲ្យវេទនាណាស់ ហើយត្រូវអ្នកភូមិបដិសេធជួយ ដោយសារខ្លាចឆ្លងមេរោគ ។ ក្រោយមកតម្រួតបានជួយហៅរថយន្តពេទ្យមកជួយដឹកទៅកាន់ទីកន្លែងដុត ។

ស្ថានភាពស្លាប់ពីជំងឺកូវីដ-១៩ វាច្រើនហួសហេតុពេក ធ្វើឲ្យគ្មានដីកប់ និងដុត តែត្រូវកប់រួមរណ្តៅគ្នា និងយកទីធ្លាចតរថយន្ត និងសួនច្បារសាធារណៈជាទីកន្លែងដុតសាកសព ។ រូបភាពប៉ុនណេះ ជាចំណែកតូចមួយក្នុងសោកនាដកម្ម​កូវីដ​-១៩ រាប់ម៉ឺនសែនលាននាក់ ។ 

ដូច្នេះ សម្រាប់ខ្មែរយើង ពេលនេះ ជាងពេលណាៗទាំងអស់ ដែលយើងម្នាក់ៗចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងកុំចេញពីផ្ទះ បើមិនចង់ដូចប្រទេសឥណ្ឌាជាឧទាហរណ៍ជាក់ស្តែងស្រាប់ ។

ខាងក្រោមជារូបភាពដ៏គួរឲ្យស្លុតនូវព្រឹត្តិការណ៍កូវីដ-១៩ឆ្លងរាលដាលដូចស៊ូណាមិនៅប្រទេសឥណ្ឌា ។

ប្រភព indiatodaydailymail


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម