ច្បាស់ការណ៍ហើយ ! បញ្ជីឈ្មោះអ្នកគ្រប់គ្រងអំណាចភូមា ! ប្រែឈ្មោះ «វិមានប្រធានាធិបតី» ទៅជា «វិមានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ»

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី06 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 7:55 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (State Administration Council : SAC) ឬអក្សរកាត់តាមតួអក្សរភូមាថា "ណៈ សៈ កៈ" បានប្រកាសបទបញ្ជាលេខ ២១/២០២១ ឱ្យប្តូរឈ្មោះ «វិមានប្រធានាធិបតី» ទៅជា«វិមានរដ្ឋបាលរដ្ឋ» ហើយត្រូវបានប្តូរឈ្មោះ «វិមានរដ្ឋាភិបាលសហព័ន្ធ» ទៅជា «វិមានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ» ។

ប្រកាសនេះត្រូវបានផ្សព្វផ្សាយដោយ The Global New Light of Myanmar ទីភ្នាក់ងារផ្លូវការរបស់រដ្ឋាភិបាលភូមា SAC ត្រូវបង្កើតឡើងតាមបញ្ជាអគ្គមេបញ្ជាការជាន់ខ្ពស់ ក្រោយរដ្ឋប្រហារដណ្តើមអំណាចនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ និងតុលាការ ។

សម្រាប់បញ្ជីឈ្មោះ SAC រួមមាន ៖

១. នាយឧត្តមសេនីយ៍ មិន អងឡាយ ប្រធាន

២. ឧត្តមសេនីយ៍ឯក សូ វិន អនុប្រធាន

៣. មៀ ធូន អ៊ូ កម្មការ

៤. ឧត្តមសេនីយ៍ឯក ទីន អង សាន កម្មការ

៥. ឧត្តមសេនីយ៍ឯក ម៉ង ម៉ង ចរ កម្មការ

៦. ឧត្តមសេនីយ៍ទោ ម៉ូ មិន ធូន កម្មការ

៧. លោក ម៉ាន ង៉េម ម៉ង កម្មការ

៨. លោក អ៊ូ តេងនុន កម្មការ

៩. លោក អ៊ូ ឃិន ម៉ង កម្មការ

១០. ដូ អេ នូ សេង កម្មការ

១១. Jeng Phang អនុកម្មការ

១២. លោក អ៊ូ ម៉ង ហា

១៣. លោក អ៊ូ សាយ ឡូង​ សៃ

១៤. សូ ដាន់ នី យេ កម្មការ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម