បាតុករថៃទាញទូកុងតឺន័រដើម្បីបើកផ្លូវ ឯប៉ូលិសបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី21 ខែមិីនា ឆ្នាំ2021 ម៉ោង 8:40 នាទី ព្រឹក

យើងបានចេញផ្សាយមិ្សលមិញរួចហើយ អំពីការប្រមូលផ្តុំគ្នារបស់ក្រុមបាតុករថៃ REDEM នៅវេលាចាប់ពីព្រលប់នាថ្ងៃទី ២០ មីនា ដោយដឹងជើងព្រួល កម្លាំងប៉ូលិសបានរៀបទូកុងតឺន័ររាំងផ្លូវទៅកាន់សាណាមហ្លួង (ទីលានបរមរាជវាំង) ។

ដល់ម៉ោងជួបជុំ ក្រុមបាតុករបានយកខ្សែចងទូកុងតឺន័រ ដោយព្រួតគ្នាទាញទម្លាក់ទាល់តែបាន ដើម្បីបានបើកផ្លូវចូលទៅក្នុង ប៉ុន្តែប៉ូលិសបានត្រៀមរថយន្តបាញ់ទឹករួចជាស្រេច បាញ់ទឹកផង បាញ់កាំភ្លើងឡើងលើផង ដើម្បីកម្លាមិនឲ្យបាតុករចូលទៅកន្លែងហាមឃាត់ ។

ក្រោយមក ប៉ូលិសចាប់ផ្តើមក្តៅស្លឹកត្រចៀក ក៏បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កៅស៊ូសំដៅហ្វូងបាតុករ ។ សូមទស្សនាវីដេអូដូចខាងក្រោម ៖

 ឃ្លីបវីដេអូ Dailynews

 

ប្រភព dailynews

ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម