អានហើយចាក់ដោត « 21 កម្រងពាក្យមាស» អត្ថន័យនៃជីវិត  អមដោយភាសាអង់គ្លេស...

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី06 ខែមិីនា ឆ្នាំ2021 ម៉ោង 3:39 នាទី ល្ងាច

ពេលខ្លះ ពាក្យខ្លីៗក៏មានអត្ថន័យល្អៗដែរ  ហើយជួយលើកកម្លាំងចិត្តច្រើនជាងអ្វីដែលអ្នកគិតទៅទៀត ហើយអាចលើកទឹកចិត្តយើងក្នុងពេលមានភាពតានតឹងផងដែរ ដូច្នេះថ្ងៃនេះយើងបានប្រមូលសម្រង់ពាក្យល្អៗ អមដោយភាសាអង់គ្លេសមកចាក់ដោតបេះដូងយុវវ័យសម័យថ្មី ។ តោះចូលអាននៅខាងក្រោម ៖

 

1. រៀងរាល់ថ្ងៃថ្មី គឺជាឱកាសមួយដែលផ្លាស់ប្តូរជីវិត

Every new day is another chance to change your life.

 

2. វាមិនដែលយឺតពេលដើម្បីចាប់ផ្តើមម្តងទៀតទេ

It’s never too late to start again.

 

3. កុំឱ្យក្តីស្រមៃរបស់អ្នក គ្រាន់តែ​ជា​ក្តី​ស្រមៃ

Don’t let your dreams be dreams

 

4. ខ្ញុំដឹងថាខ្ញុំមិនល្អបំផុតនោះទេ ប៉ុន្តែខ្ញុំព្យាយាមធ្វើឲ្យល្អបំផុត

I know I’m not the best but I’m trying my best.

 

5. ស្រឡាញ់អ្នកជាទីស្រឡាញ់ ដូចគ្មានថ្ងៃស្អែក

Love your beloved like there is no tomorrow

 

6. កុំយំជាមួយអ្វីដែលវាចប់ទៅហើយ,  ញញឹមជាមួយនឹងអ្វីដែលបានកើតឡើង

Don’t cry because it is over, smile because it happened

 

7. ពេលខ្លះវាពិបាកក្នុងការបន្តទៅមុខទៀត ប៉ុន្តែនៅពេលដែលអ្នកបន្តដំណើរទៅមុខ អ្នកនឹងដឹងថាវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលអ្នកធ្លាប់បានធ្វើ

Sometimes it”s very hard to move on, but once you move on, you”ll realize it was the best decision you”ve ever made.

 

8. ប្រសិនបើអ្នកមិនតស៊ូនូវអ្វីដែលអ្នកចង់បាន ចូរកុំយំនូវអ្វីដែលបានបាត់បង់

If you don”t fight for what you want, don”t cry for what you lost.

 

9. នៅពេលអ្នកពិតជាយកចិត្តទុកដាក់ អ្វីគ្រប់យ៉ាងគឺជាគ្រូរបស់អ្នក

When you really pay attention, everything is your teacher.

 

ពេលខ្លះអ្នកត្រូវធ្លាក់សំយ៉ុង មុនពេលអ្នកអាចហោះហើរបាន

Somtimes you need to fall before you can fly.

 

10. រឿងរ៉ាវនីមួយៗមានទីបញ្ចប់ ប៉ុន្តែនៅក្នុងជីវិត រាល់ទីបញ្ចប់គឺជាការចាប់ផ្តើមថ្មី

Every story has an end but in life every end is a new beginning.

 

11. អនាគតអាស្រ័យលើអ្វីដែលយើងធ្វើក្នុងពេលបច្ចុប្បន្ន

The future depends on what we do in the present.

 

12. ពេលវេលាល្អ ក្លាយជាអនុស្សាវរីយ៍ល្អ ហើយបើអាក្រក់វិញ ក្លាយជាមេរៀនល្អ

Good times become good memories and bad times become good lessons.

13. កុំឈប់នៅពេលអ្នកនឿយហត់...  ឈប់នៅពេលអ្នកធ្វើរួច

Don’t stop when you are tired stop when you are done.

14. មេរៀនល្អៗមួយចំនួនក្នុងជីវិត ត្រូវបានរៀននៅគ្រាលំបាកបំផុត

Some of life’s best lessons are learned at the worst times.

15. អ្នកណាម្នាក់អាចរត់បាន វាពិតជាងាយស្រួលណាស់  ការប្រឈមនឹងបញ្ហា និងការដោះស្រាយវាបាន គឺជាអ្វីដែលធ្វើឱ្យអ្នករឹងមាំ

Anyone can run away, it’s super easy. Facing problems and working through them, that’s what makes you strong.

 

16. អេ! អ្នក មិនចុះចាញ់ទេមែនទេ?

Hey, you. Don’t give up, okay?

 

17. រាល់ថ្ងៃថ្មី គឺជាឱកាសមួយទៀតដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក

Every new day is another chance to change your life.

 

18. ពេលខ្លះយើងមិនត្រូវការដំបូន្មានទេ...  យើងត្រូវការតែអ្នកណាម្នាក់ស្តាប់ប៉ុណ្ណោះ!

Sometimes we don’t need advice. We just need somebody to listen.

 

19. កុំឈប់ព្យាយាម! កុំឈប់ជឿជាក់! កុំចុះចាញ់... ថ្ងៃរបស់អ្នកនឹងមកដល់ !!!

Never stop Trying. Never stop Believing. Never Gave Up. You day will Come!!!

 

20. ពេលខ្លះអ្នកចាំបាច់ត្រូវព្រលែងវាទៅ

Sometimes you need to let things go.

 

21. ពេលវេលាទាំងនេះពិបាកណាស់ ប៉ុន្តែវានឹងកន្លងផុតទៅ

These times are hard, but they will pass.

 

បកប្រែពី teen mthai

Credit: krumamkids, weheartit

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម