រឿងថ្មីទៀតហើយ ! ចិនចេញទិដ្ឋាការ(វីសា)ឲ្យចូលប្រទេស ប្រសិនចាក់វ៉ាក់សាំងផលិតក្នុងចិន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែមិីនា ឆ្នាំ2021 ម៉ោង 10:25 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបានចេញប្រកាសថា នរណាក៏ដោយ ចិននឹងបង្កលក្ខណៈងាយស្រួលរឿងសុំវីសាចូលប្រទេសចិន ដែលចាក់វ៉ាក់សាំងកូវីដ-១៩ ផលិតក្នុងប្រទេសចិន ។

ទីភ្នាក់ងារ REUTERS រាយការណ៍ពីទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ថា ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនថ្លែងថា ប្រទេសចិនត្រឡប់មកប្រើរបៀបប្រតិបត្តិដូចគ្នា មុនពេលកើតជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែបទប្បញ្ញត្តិសម្រាប់ការចេញទិដ្ឋាការចូលប្រទេសចិន នឹងតម្រូវឲ្យអ្នកបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ផលិត​នៅ​ប្រទេស​ចិន នឹងត្រូវបានពិចារណាសម្រាប់ទិដ្ឋាការ បើអាចត្រឡប់មកធ្វើដំណើរធម្មតាវិញ ។

ប្រទេសហ្វីលីពីនបានចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសុខាភិបាលតាំងពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក (Sinovac), ប៊ីយ៉ូតិក (Biotech) និង កូរ៉ូណាវ៉ាក (Coronavac) ដែលផ្តល់ដោយរដ្ឋាភិបាលចិនចំនួន ៦០០.០០០ ដូស ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាទិញបន្ថែមនូវថ្នាំកូរ៉ូណាវ៉ាក ២៥ លានដូសបន្ថែមទៀត ។ មួយភាគបីនៃវ៉ាក់សាំងដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសហ្វីលីពីន វាក៏នឹងពិចារណាក្នុងការបញ្ជាទិញវ៉ាក់សាំងបន្ថែមពីស៊ីណូហ្វាមរបស់ចិនផងដែរ ដែលនឹងត្រូវបានប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសហ្វីលីពីនដូចគ្នា ។

ប៉ុន្តែសម្រាប់ប្រទេសអាស៊ាន ឬប្រទេសដទៃទៀត មិនដឹងថា ចិនប្រតិបត្តិវីសាដូចប្រទេសហ្វីលីពីនដែរឬអត់?

 បុគ្គលិកពេទ្យប្រទេសហ្វីលីពីន ចាក់វ៉ាក់សាំងដំបូងគេ

 

ប្រភពពី REUTERS

បកប្រែពីវេបសាយថៃ dailynews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម