ម៉ោង ៥ ល្ងាចមិញ ហ្វូងបាតុករថៃប្រមូលផ្តុំនៅចំណុចតំបន់សេដ្ឋកិច្ចសំខាន់ក្នុងទីក្រុងបាងកក

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី24 ខែមិីនា ឆ្នាំ2021 ម៉ោង 8:49 នាទី ល្ងាច

វេលាម៉ោង ៥ ល្ងាចថ្ងៃទី ២៤ មីនានេះ «បាតុករថៃម្រាម ៣ រួមជាមួយក្រុមអាវក្រហម» បានមកជួបជុំតាមការណាត់នៅចំណុចផ្លូវបំបែករ៉ាចប្រៈស៊ុង ទីក្រុងបាងកក ធ្វើការបិទផ្លូវថ្នល់ ដើម្បីតាំងវេទិកាដោយមានឧឃ្ឃោសនស័ព្ទនៅលើរថយន្តផង ។ រីឯខាងកម្លាំងប៉ូលិសក៏បានត្រៀមរថយន្តពន្លត់អគ្គីភ័យ និងប្រដាប់បំពងសម្លេង ត្រៀមទប់ទល់ជាមួយហ្វូងបាតុករ ដែលតាមអាជ្ញាថរថា ក្រុមបាតុករបង្កើតវេទិកានេះគឺជាការខុសច្បាប់ ។

គួរបញ្ជាក់ថា ចំណុចប្រមូលផ្តុំនេះ គឺជាតំបន់សំខាន់របស់សេដ្ឋកិច្ចប្រទេសក្នុងទីក្រុងបាងកក ។ គោលបំណងនៃការប្រមូលផ្តុំធ្វើបាតុកម្មមិនសូវលោះថ្ងៃនេះ គឺទាមទារឲ្យលុបមាត្រា112 រូមទាំងមានគូរូបថ្លុក ជាដើម ដែលទាមទារតាំងពីប៉ុន្មានខែមកហើយ ។ ខាងក្រោមជារូបភាពក្នុងទិដ្ឋភាពសកម្មភាពរបស់ក្រុមបាតុករថៃ ៕

ប្រភពវេបសាយ naewna

ដោយ ពិសិទ្ធ

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម