រដ្ឋាភិបាលយោធាភូមា រកឃើញទោសរបស់លោកស្រី អ៊ុង សានស៊ូឃ្យី ពីបទគ្រប់គ្រងឧបករណ៍ទាក់ទងខុសច្បាប់

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី04 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 7:20 នាទី ល្ងាច

 

ប៉ូលីសភូមាបានកាត់ទោសលោកស្រី អ៊ុង សានស៊ូឃ្យី និង អតីតប្រធានាធិបតី ដោយ ចោទប្រកាន់ជាច្រើនចំណុច ក្នុងការឃុំខ្លួនដំបូងរយៈពេល ១៥ ថ្ងៃ ។

កាលពីថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០២១ ផេកហ្វេកប៊ុក Mawkunmagazine របស់មីយ៉ាន់ម៉ា បានរាយការណ៍ពីសកម្មភាពពាក់ព័ន្ធរបស់លោកស្រី អ៊ុង សានស៊ូឃ្យី ដែលត្រូវកងទ័ពឃុំខ្លួន ហើយបានដកស្រង់សម្តីរបស់លោក Kyi Toe មេដឹកនាំលេចធ្លោរបស់គណបក្សសន្និបាតជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ថា ការិយាល័យប៉ូលីសទីក្រុងណេពិដោ បានកាត់ទោសលោកស្រី អ៊ុង សានស៊ូឃ្យី អតីតទីប្រឹក្សារដ្ឋ ពីបទគ្រប់គ្រង ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត ។

ការឆែកឆេរផ្ទះរបស់លោកស្រី ស៊ូឃ្យី ក្នុងទីក្រុងណេពិដោ តម្រួតបានឆែកឆេររកឃើញមានវិទ្យុទាក់ទងជាច្រើនគ្រឿងដែលគ្មានអាជ្ញាប័ណ្ណ ដែលត្រូវបានគេចាត់ទុកថាជាការរំលោភលើច្បាប់នាំចេញ-នាំចូលខុសច្បាប់របស់មីយ៉ាន់ម៉ាផងដែរ ៕

ពីវេបសាយថៃ ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម