ក្តុកក្តួលណាស់ ឥណ្ឌាស្លាប់ច្រើនពេក គ្មានកន្លែងបូជា បង្ខំយកសួនច្បារ និងចំណតរថយន្តជាកន្លែងដុតសព

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 5:33 នាទី ល្ងាច

ដោយ សូរ្យសែង៖

ថ្ងៃទី ២៨ មេសា ២០២១ ទីភ្នាក់ព័ត៌មាន «Channel New Asia» រាយការណ៍ថា អ្នកឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាឡើងដល់ ៣៦០.៩៦០ នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនកំពូលឆ្លងលើពិភពលោក និងអ្នកស្លាប់ក្នុងថ្ងៃនេះ ( ២៨ មេសា) មានចំនួន ៣.២៩៣ នាក់ក្នុងមួយថ្ងៃ ចាត់ទុកជាថ្ងៃដំបូងដែលស្លាប់ច្រើនជាងគេ ។

ការរាតត្បាតមេរោគកូវីដ-១៩ រលកទីពីរក្នុងប្រទេសឥណ្ឌា ធ្វើឲ្យប្រព័ន្ធសុខាភិបាលធ្លាក់ក្នុងវិបត្តិ ក្រោយជួបអ្នកឆ្លងពីខ្ទង់ ៣០០.០០០ ឡើងក្នុងមួយថ្ងៃ និង ៧ ថ្ងៃជាប់គ្នា ហើយកន្លែងពេទ្យភាគច្រើន មិនអាចផ្ទុកអ្នកជំងឺបានច្រើនទេ ដែលធ្វើឱ្យអ្នកជំងឺមួយចំនួនមានបញ្ហាដកដង្ហើម ធ្វើដំណើរទៅកន្លែងសក្ការៈបូជាដូចជា«ហ្គូរូថ្វារ៉ា» ឬ វត្តស៊ីក ជំនួស ដើម្បីទទួលការព្យាបាល ហើយរកបំពង់អុកស៊ីហ្សែន ដែលខាងវត្តនៅមានស្រកួរ ។ ឥឡូវនេះកំពុងកើតវិបត្តិខ្វះអុកស៊ីហ្សែន ដែល​តាមឃ្លីបវីដេអូសែរតាមបណ្តាញសង្គម ឃើញមនុស្សដួលប្រកាច់ថ្មោលៗ ដោយសារបញ្ហាផ្លូវដង្ហើម ។

តួលេខចុងក្រោយនេះ ឥណ្ឌាមានអ្នកឆ្លងសរុបជាង ១៨ លាននាក់ និងស្លាប់ ២០១.១៨៧ នាក់ ។ ទោះយ៉ាងណាក៏ដោយនៅរដ្ឋធានីនៃប្រទេសឥណ្ឌា រថយន្តសង្គ្រោះបន្ទាន់បានតម្រង់ជួរជាច្រើនម៉ោងដើម្បីនាំសាកសពកូវីដ-១៩ចាកចេញពីកន្លែងពេទ្យទៅកន្លែងបូជា ឬបញ្ចុះសព ។

ទោះយ៉ាងណា ដោយសារតែចំនួនអ្នកស្លាប់ច្រើន ពួកគេខ្លះត្រូវទៅធ្វើពិធីបូជាសពនៅសួនច្បារ ឬចំណតរថយន្ត ។ លើសពីនេះទៅទៀត កាលពីព្រឹកម៉ិញ មានមន្ទីរពេទ្យនៅជាយក្រុងមុមបៃ ត្រូវអគ្គីឆេះដែលបណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់ និងរបួសជាច្រើននាក់ទៀត ៕

 

ប្រែសម្រួលពីវេបសាយ prachachat 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម