សញ្ញាល្អ ស្ងាត់ៗប្រេស៊ីលផលិតវ៉ាក់សាំងខ្លួនឯង «BUTANVAC»

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី01 ខែឩសភា ឆ្នាំ2021 ម៉ោង 10:56 នាទី ព្រឹក

ប្រភព springnews

ដោយ សូរ្យសែង៖

ប្រទេសប្រេស៊ីលចាប់ផ្តើមផលិតវ៉ាក់សាំងការពារកូវីដ-១៩ ដែលតាមព្យាករណ៍ទុកមានបរិមាណ ១៨ លានដូសនៅពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២១ នេះ ។

លោក ចៅ ដូរៀ អភិបាលរដ្ឋសៅប៉ាវឡូ ប្រទេសប្រេស៊ីល បានថ្លែងថា ស្ថាប័នប៊ូតានតាន ​(Butantan Institute) ដែលជាស្ថាប័នស្រាវជ្រាវផវេជ្ជសាស្ត្ររបស់រដ្ឋាភិបាល បានចាប់ផ្តើមផលិត ប៊ូតានវ៉ាក់ (BUTANVAC) វ៉ាក់សាំងការពារ កូវីដ -១៩ ដែលជាវ៉ាក់សាំងលើកដំបូងរបស់ប្រេស៊ីលខ្លួនឯង ហើយក៏មិនមាននាំចូលវត្ថុធាតុដើមពីខាងក្រៅដែរ ។

គេបានរាយការណ៍ផងដែរ បន្ថែមលើវ៉ាក់សាំង BUTANVAC កន្លែងស្រាវជ្រាវវេជ្ជសាស្រ្តរបស់រដ្ឋសៅប៉ាវឡូក៏ផលិតនិងគ្រប់គ្រងវេចខ្ចប់ថ្នាំកូរ៉ូណាវ៉ាក់ (CoronaVac) ដែលជាវ៉ាក់សាំងការពារមេរោគពីមេរោគកូវីដ-១៩ ពីក្រុមហ៊ុនឱសថចិន Sinovac ដោយប្រទេសប្រេស៊ីលបានប្រើប្រាស់វ៉ាក់សាំង CoronaVac ក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសចាប់តាំងពីថ្ងៃទី ១៧ ខែមករា ២០២១ មក។

លោក ដូរៀ បានពោលថា នៅពាក់កណ្តាលខែកក្កដាខាងមុខ យើងនឹងបានចាក់វ៉ាក់សាំង BUTANVAC ហើយនឹងផលិតឲ្យបាន ១០០-១៥០ លានដូសនៅដំណាច់ឆ្នាំនេះ ។

ប្រេស៊ីលជាប្រទេសមានមនុស្សឆ្លងវីរុសកូវីដ-១៩ លំដាប់ទី ៣ លើពិភពលោក គឺ ១៤,៥ លាននាក់, សហរដ្ឋអាមេរិក ៣២,៣ លាននាក់ បនិងឥណ្ឌាលេខ ២ ១៨,៤ លាននាក់ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម