ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមអ្នកមុជទឹកនៃកងទ័ពជើងទឹកថៃ បានស្វែងរកឧត្តមសេនីយ៍ទ័ពអាកាសម្នាក់ នៃកងពលតូចទី ២ កងវរសេនាតូចទី២ បន្ទាប់ពីមានឧបទ្ទវហេតុលិចទូកកាលពីម្សិលមិញ (១០ ខែមិថុនា ឆ្នាំ ២០២៥) វេលាម៉ោងប្រហែល ៦៖០០ ល្ងាចនៅកណ្តាលទន្លេមេគង្គ។
ក្រោយកើតហេតុ មន្ត្រីទ័ពអាកាសចំនួន៣នាក់ បានចុះល្បាត និងស្វែងរកព័ត៌មានគ្រឿ.ងញៀ.ន តាមដងទន្លេមេគង្គ ក្នុងភូមិបានប៊ុងឃីឡេក ឃុំណាវែង ស្រុកខេមរ៉ាត ខេត្តឧប៊ុនរ៉ាតថានី ។ ខណៈកំពុងជិះទូកទៅកៀកនឹងកោះថ្ម កណ្តាលទន្លេមេគង្គ ដែលមានចរន្តទឹកហូរខ្លាំង និងខ្យល់កួច មន្ត្រីទាំងបីនាក់មិនអាចគ្រប់គ្រងទូកបានឡើយ។ ទូកបានក្រឡាប់ ៣នាក់ធ្លាក់ពីលើទូក ២នាក់អាចហែលទៅច្រាំងបាន ហើយម្នាក់ក្នុងចំណោមនោះបានបាត់ខ្លួនលង់ទឹកស្លាប់នោះឈ្មោះឧត្តមនាវី ស៊ុកកាសេម ព្រំផាន់ឆៃ (Sukkasem Phromphanchai) ក្នុងកងពលតូចលេខ២ កងវរសេនាតូចលេខ២ នាយកដ្ឋានធនធានសមុទ្រ និងឆ្នេរ ៕
វេបសាយ komchadluek
អត្ថបទ ម៉ារ៉ា